Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ឃា...

សមត្ថកិច្ច​ឃាត់ខ្លួន​ប្រពន្ធក្រោយ ដែល​លប​កាប់សម្លាប់​ប្តី​ជា​អតីត​យោធា​ពិការ​យ៉ាង​ព្រៃផ្សៃ​

ដោយ​៖ ឆាយា​នាថ / កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ឈ្មោះ ជា សុះ ហៅ រិ​ទ្ធ អាយុ​៥២​ឆ្នាំ ជា​អតីត​យោធា​ពិការ នៅ​ចំណុច​លើផ្ទះ​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​។​

​ក្រោយ​ការស្រាវជ្រាវ​យ៉ាង​ចិត្ត​ទុកដាក់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង មានការ​សម្របសម្រួល​នីតិវិធី​ពី​លោកស្រី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង​ស្ពឺ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ឃាត់ខ្លួន​ឃាតក បាន​ហើយ នោះ គឺ ប្រពន្ធក្រោយ​របស់​ជន​រងគ្រោះ​។​

​សមត្ថកិច្ច បញ្ជាក់ថា ឃាតក​មានឈ្មោះ មៀ​ច ស្រី​អុល ជា​ប្រពន្ធក្រោយ​របស់​ជនរងគ្រោះ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​ពូថៅ​មក​លប​កាប់​ជនរងគ្រោះ​ដែល​កំពុង​ដេក​លង់លក់​នៅលើផ្ទះ​ប្រាកដ​មែន ។​

​ឃាតក បន្តថា មូលហេតុ​នៃ​អំពើ​ឃាតកម្ម នេះ គឺ​ដោយសារ ចាប់តាំងពី​ខ្លួន​បានរៀបចំ​សែនព្រេន​យកគ្នា​ជា​ប្តី​ប្រពន្ធ​មក ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​គំរាម​សម្លាប់ខ្លួន​ចោល​រហូត​។ ដោយ​ភ័យខ្លាច​ជនរងគ្រោះ​សម្លាប់​រូប​ខ្លួន ទើបបានជា​ខ្លួន​ទៅ​សម្លាប់​ជនរងគ្រោះ​អោយបាន​មុន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​តាម​នីតិវិធី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular