ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​និង​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០ លោក ងិន ឃ​ន អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង លោកស្រី លី គឹម​លៀង អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង អមដំណើរ​ដោយ​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង រួម​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌ មក​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង លិច​ផ្ទះសម្បែង​ចំនួន​២០០​គ្រូ​សារ នៅលើ​ទីទួល​សុវត្ថិភាព នៃ​សង្កាត់​អូរ​ម៉ា​ល់ និង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​

​ក្នុង​ឪ​កាស​នោះ លោក ងិន ឃ​ន ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង បាន​ពាំនាំ​ប្រសា​ស​ន័​ផ្តាំផ្ញើ​សាក​សុខទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណ​ប​ក្រ​ប្រជាជន​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​ចុះ​ជូ​យ​ខេត្តបាត់ដំបង និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំងអស់​ដោយ​ក្តី​នឹករលឹក និង​ចូលរួម​សោកស្តាយ​ចំពោះ​ការលិចលង់​ផ្ទះសម្បែង​គ្មាន​ទីកន្លែង​ស្នាក់នៅ ដោយ​ប្រមូល​ផ្តុំគ្នា​មក​រស់នៅ​ក្រោម​ដំបូល​តង់​គួរ​ឲ្យ​អាណិតអាសូរ​។​

​លោក​តំណាងរាស្ត្រ​បាន​បញ្ជាក់ថា អំណោយ​ដែល​ត្រូវ​ចែក​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​២០០​គ្រួសារ​ទាំង​២​សង្កាត់​នេះ គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​១០​គីឡូក្រាម មី​៦​កញ្ចប់ ទឹកត្រី​១​យួរ​(៦​ដប​) ត្រី​២​កំប៉ុង នំ​បុ័ង ទឹក​សុទ្ធ​របស់​សម្តេច​តេ​ជោ​២​ដប និង​ថវិកា​១​ម៉ឺន​រៀល ព្រមទាំង​ចែកជូន​ក្មេងៗ​ជិត​១០០​នាក់ ក្នុង​ម្នាក់ៗ​១​ពាន់​រៀល​។ ក្រៅពីនេះ លោក ងិន ឃ​ន នូវបាន​ជួយ​អំពូល​សូ​ឡា​ចំនួន​បួន​គ្រឿង សម្រាប់​ជនរងគ្រោះ​បំភ្លឺ​ពេលយប់​។​

​បន្ត​មក ប្រតិភូ​បាន​ដើរ​មើល​ស្ថានភាព​ទឹកស្ទឹង​សង្កែ ហើយ​បាន​ជួយ​កាយ​ដី​លូ​៤​កង់​តម្លៃ​៤០​ដុល្លារ ដើម្បី​រំដោះ​ទឹកជំនន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​វត្ត​គរ​៕ ល​