Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋនៅ...

ប្រជាពលរដ្ឋនៅភូមិវាលទ្រា ឃុំអូតាគី ស្រុកថ្មគោល ត្រូវការអ្នកជួយ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះទឹកជំនន់កំពុងស្នាក់នៅទីទួលសុវត្ថិភាពតាមបណ្តោយផ្លូវជាតិលេខ៥ លើកថ្នល់ជាតិ ច្រើនគ្រួសារមានរយៈពេល៧ថ្ងៃហើយស្ថិតនៅភូមិវាលទ្រា ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង សូមឲ្យអាជ្ញាធរជួយផ្តល់ជួយអន្តរាគមន៍។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជាពលរដ្ឋគ្មានតង់កៅស៊ូ សមរម្យសម្រាប់បិតបាំង។គ្មានឈើសសររឹងមាំសម្រាប់បោះតង់។គ្មានទឹកស្អាត។

គ្មានបង្គន់អនាម័យ ពេលបន្ទបង់ម្តងៗទ្រាំដល់យប់ហើយចុះក្នុងទឹក។មុងផួយរបស់គាត់មិនគ្រប់គ្រាន់។ជម្រកសំពត់កៅស៊ូ ពេលភ្លៀងម្តងៗលិចទឹក។

ប្រជាពលរដ្ឋអំពាវនាវសូមអាជ្ញាធរខេត្តបាត់ដំបងចុះជួយដោះស្រាយជួយពួកគាត់ តាមលទ្ធភាពជាក់ស្តែង៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular