ទាហាន​១១​នាក់​ស្លាប់ ១១នាក់​បាត់​ខ្លួន​ក្នុង​ការបា​ក់ដី​សង្កត់​ធំ​លើក​ទី​២​នៅ​វៀតណាម​កណ្តាល​

207
ចែករម្លែក

​ទាហាន​១១នាក់​បាន​ស្លាប់​និង​ការស្វែងរក​យ៉ាង​វីវក់​មួយ​បាន​កំពុង​ប្រព្រឹត្ត​ទៅ​សំរាប់​ទាហាន​១១​នាក់​ទៀត​បន្ទាប់ពី​ការបា​ក់ដី​ដ៏​ធំ​មួយ​នៅ​វៀតណាម​កណ្តាល​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​តុលា នៅ​ពេល​ប្រទេស​​កំពុង​ទទួល​រង​ឥទ្ធិពល​ព្យុះ​និង​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុងចំណោម​ការ​ជន់​លិច​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កើតមាន​នៅ​តំបន់​កណ្តាល​អស់​ពេល​ជាង​១​សប្តាហ៍​មក​នេះ និង​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៦៤​នាក់ ដោយសារ​ទឹកជំនន់​និង​ការបា​ក់ដី​សង្កត់ នេះ​បើ​តាម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​វៀតណាម ។​

​គេហទំព័រ​រដ្ឋាភិបាល​វៀតណាម​បាន​បាន​និយាយថា ដុំថ្ម​បាន​ហូរ​ធ្លាក់ចុះ​មក​លើ​បន្ទាយ​ទាហាន​នៅក្នុង​ខេត្ត ក្វា​ង ទ្រី ដោយ​បាន​កប់​ទាហាន​ប្រមាណ​២២​នាក់​នៅ​ក្រោម​ភក់​ថ្ម​ហើយ​សារព័ត៌មាន​VnExpress បាន​និយាយថា «​ចាប់ពី​ម៉ោង​២​រំលង​អធ្រាត មានការ​បាក់​ដី​ចំនួន​៤ ឮ​ផ្ទុះ​ដូច​គ្រាប់បែក​និង​វា​ដូចជា​ភ្នំ​មួយ​ទាំងមូលរ​លំបាក់​»​។​

​ក្នុងពេល​ជាមួយគ្នា ឧត្តមសេនីយ៍ ផាន វ៉ាន យ៉ាង អគ្គមេបញ្ជាការ​កងទ័ព​វៀតណាម បាន​ព្រមាន​ថា អាច​មាន​ការបា​ក់ដី​បន្ថែម​នៅក្នុង​តំបន់​នេះ និង​ថា​ពួក​អ្នក​ជួយសង្គ្រោះ​ត្រូវ​ស្វែងរក​វិធី​មាន​សុវត្ថិ​​ភាព​ឡើង​ដើម្បី​ចូល​ទៅ​កាន់​កន្លែងកើតហេតុ​។​

​រដ្ឋាភិបាល​បាន​និយាយថា សាកសព​១១ត្រូវបាន​រកឃើញ​តាំងពីព្រឹក​ថ្ងៃអាទិត្យ​មក​។​

​បំណាក់​ដី​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រុម​សមាជិក​ក្រុម​ជួយសង្គ្រោះ​១៣​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​ក្រោយ​ព្យាយាម​មិន​បាន​សំរេច​មួយ​ដើម្បី​ជួយ​អាយុជីវិត​កម្មករ​រោងចក្រ​វា​រី​អគ្គិសនី​មួយ​​ដែល​រង​ការវាយប្រហារ​ដោយ​ការបា​ក់ដី​។​

​សាកសព​កម្មករ​២​នាក់​នៃ​រោងចក្រ​នេះ​ត្រូវបាន​រកឃើញ និង​១៥​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​កំរិត​ទឹកទន្លេ នៅក្នុង​ខេត្ត​ក្វាង ទ្រី បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​បើ​ធៀប​នឹង​កំពស់​ទឹក​នៅ​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បង្កើន​ការព្រមាន​ដល់​ខ្ពស់បំផុត​​ទី​២​កាលពី​ថ្ងៃអាទិត្យ និង​ក៏​បាន​ព្រមាន​អំពី​ទឹកជំនន់​និង​ការបា​ក់ដី​បន្ថែមទៀត​៕​ប្រែ​សម្រួល​៖​វាសនា​

​ភក់​ថ្ម​បាន​បាក់​ចុះ​សង្កត់​លើ​បន្ទាយ​ទាហាន​នៅ​ក្នុង​ខេត្ត​ក្វាង​ទ្រី ដោយ​កប់​ទាហាន​យ៉ាងតិច​២២​នាក់​កាលពី​ថ្ងៃ​១៨​តុលា​

ទីតាំងផ្សាយពាណិជ្ជកម្ម