​យោធា​ឥណ្ឌា​បាន​ដាក់ពង្រាយ​រួចរាល់​ហើយ​កាំជ្រួច​បណ្តែត​BrahMos ដែល​មាន​ចម្ងាយ​ហោះ​៤០០​គីឡូម៉ែត្រ និង​កាំជ្រួច​បណ្តែត Nirbhay​ដែល​អាច​ហោះ​បាន​៨០០​គីឡូម៉ែត្រ នៅ​តំបន់​ឡា​ដាក់​ នៅពេល​ភាព​តានតឹង​ព្រំដែន​ជាមួយ​ចិន​នៅតែ​បន្ត ទោះជា​មាន​កិច្ចពិភាក្សា​យោធា ការទូត​និង​នយោបាយ​ជា​បន្តបន្ទាប់​។​

​ចំ​ពេល​ភាព​តានតឹង​ជាមួយ​ចិន​នៅ​ជា​បន្ត​អំពី​តំបន់​ឡា​ដាក់ ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​តុលា បាន​និយាយថា​ខ្លួន​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​កាំជ្រួច​បណ្តែត​លឿន​ជាង​សម្លេង​ធុន​BrahMos ​ចេញពី​នាវា​ពិឃាត​បំបាំងកាយ​(​គេចចេញ​ពី​រ៉ា​ដា​)​របស់​កងទ័ពជើងទឹក​របស់ខ្លួន​។​ក៨៧

​ឥណ្ឌា​ថែមទាំង​អះអាង​ទៀតថា កាំជ្រួច​នេះ​បាន​រត់​ចំ​គោលដៅ​ល្អ ក្នុងការ​សាកស​ល្បង​ក្នុង​សមុទ្រ​អារ៉ាប់​។​

​កាលពី​ថ្ងៃ​៣០​កញ្ញា ឥណ្ឌា​ក៏​បាន​បាញ់​កាំជ្រួច​លឿន​ជាង​សម្លេង​BrahMos​មួយ​បាន​ជោគជ័យ​ចេញពី​ទីតាំង​សាកល្បង​មួយ​នៅ​ឯនាយ​ឆ្នេរ​រដ្ឋ​អូ​ឌី​សា​។​

​ការសាកល្បង​កាំជ្រួច​លឿន​ជាង​សម្លេង​BrahMos​ត្រូវបាន​ឥណ្ឌា​ចាត់ទុក​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៃ​ភាព​ជា​ដៃគូ​យោធា​ឥណ្ឌា​-​រុស្ស៊ី ចាប់តាំងពី​អង្គការ​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​យោធា បាន​អភិ​​វ​ឌ្ឍ​វា​ក្រោយ​កិច្ចសហការ​ជាមួយ​បច្ចេកវិទ្យា​យោធា​រុស្ស៊ី​៕​ប្រែ​សម្រួល​៖​វាសនា​