កងកម្លាំងសង្គ្រោះទឹកជំនន់ទទួលបានថ្នាំពេទ្យ ស្បៀងអាហារ និង សម្ភារៈ បច្ចេកទេសពីមីជាតិ

106
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖កងកម្លាំងសង្គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ដែលឈរជើង​ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បាន ទទួលអំណោយជាសម្ភារៈសង្គ្រោះ ថ្នាំសង្កូវ សម្ភារៈបច្ចេកទេស និងស្បៀង អាហារពី ក្រុមហ៊ុន​ ​វ័ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​(មីជាតិ) ។

លោក ហុង សុវណ្ណ តំណាងក្រុមហ៊ុន​​វ័ន​ម៉រ មេ​នូ​ហ្វេ​ក​ឆឺ​រីង​​(មីជាតិ)បានមានប្រសាស ន៍ថា៖ «ដោយមើលឃើញពីតម្រូវការចាំបាច់របស់កងកម្លាំងសង្គ្រោះមីជាតិបានរៀបចំ បន្ទាន់ នូវសម្ភារៈបច្ចេកទេសនិងស្បៀងអាហារជាច្រើនដើម្បីចូលរួមសម្រួលដល់ប្រតិ បត្តិការសង្គ្រោះ របស់កងកម្លាំងក្នុងស្ថានភាពគ្រោះជំនន់ទឹកភ្លៀងដ៏រហ័សនាពេលបច្ចុ ប្បន្ននេះ»។

លោកបានបន្ដថា«អំណោយទាំងនេះគឺកើតចេញពីមូលនិធីមីជាតិដែលទទួល បានពី ការគាំទ្រពីអតិថិជននិងការលើកទឹកចិត្តយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជាគឺមានន័យ ថាក្រុមហ៊ុនបានដកយកថវិកាមួយផ្នែកដែលបានពីការលក់មីជាតិ ដើម្បីចូលរួមជាមួយ សង្គមក្រោមគោលការណ៍ «ខ្មែរ ដើម្បីខ្មែរ»។

សកម្មភាពរបស់មីជាតិនាថ្ងៃទី១៧តុលានេះមិនមែនជាលើកទី១ទេដែលមីជាតិ ចូលរួម​ក្នុង​សកម្ម​ភាព​សង្គម ដែលកន្លងមកមីជាតិក៏ធ្លាប់បានរៀបចំសកម្មភាពជាច្រើន ដូចជា​ការ ផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រក្នុងរាជធានី ខេត្ត និងការឧបត្ថម្ភ​បរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានាផងដែរ ។

ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការអង្គភាពសង្គ្រោះ៧១១ ដែលកំពុងមាន​វត្តមាន​នៅកន្លែងសង្គ្រោះបានមានប្រសាសន៍ថា៖ «ការផ្តល់ជូនសម្ភារៈបច្ចេកទេស ទូកសង្គ្រោះ គ្រឿងឧបភោគ បរិភោគរបស់ ក្រុមហ៊ុនមីជាតិនេះគឺជាកាយវិការ​សប្បុរស​ធម៌ដ៏ប្រពៃដែលបង្ហាញពីការយកចិត្តទុកដាក់របស់វិស័យឯកជនក្នុងការចូលរួម​ចំណែ​ក​​ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលតម្រូវការចំពោះមុខរបស់កងកម្លាំង ដែល​កំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងផលប៉ះពាល់ពីការជន់លិចដោយសារជំនន់ ទឹកភ្លៀង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ ​វ័ន​ម៉រ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ ​(មីជាតិ) បានឧបត្ថម្ភជាសម្ភារៈ​ចំបាច់​សម្រាប់ក្រុមប្រតិបត្តិការសង្គ្រោះ រួមមាន ទូក អាវភ្លៀង អង្រឹង ពិល ថ្នាំសង្កូវ​រាប់រយបន្ទះ មីជាតិ ទឹកពិសាវីតាល់ និងគ្រឿងឧបភោគ បរិភោគជាច្រើនកញ្ចប់ ជូន​ដល់កងកម្លាំងដែលឈរជើង​ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មីជាតិ ជឿ​ជាក់ថា សកម្មភាពសប្បុរសធម៌នេះ នឹងបានរួមចំណែកសម្រាល​ការលំបាក​របស់កង​កម្លាំងដែលកំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកនេះ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម