ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ស្ថានភាពជំនន់ទឹកភ្លៀង បានហូរកាត់ផ្ដាច់ផ្លូវលំមួយខ្សែ មានប្រវែងប្រហែល២ គីឡូម៉ែត្រ ដែលតភ្ជាប់ពីភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទៅភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។ ទឹកហូរកាត់ទិសដៅពីលិចទៅកើត ដាច់ផ្លូវចំនួនបីចំណុច ប្រវែងសរុប៥៥ ម៉ែត្រ មិនអាចធ្វើចរាចរបានទេ។

ស្ថានភាពជំនន់ទឹកភ្លៀងនេះ មានការកើនឡើងនៅថ្ងៃទី១៨តុលា២០២០នេះ នៅចំណុចស្រុកទាំង២ខាងលើ គឺស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច។
នៅថ្ងៃនេះផងដែរ កម្លាំងសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរភូមិឃុំបានធ្វើការបិទការធ្វើចរាចរទៅមកលើផ្លូវលំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅចំណុចនោះ ឱ្យបង្ការគ្រោះថ្នាក់ផ្សេងៗ ដែលនឹងកើតឡើងនៅគ្រាដែលជំនន់ទឹកភ្លៀងធ្លាក់មកពីខាងលើផងដែរ។

នៅគ្រាទឹកជំនន់ទឹកភ្លៀងដែលកំពុងបន្តហូរចុះមកខាងក្រោមនេះផងដែរ សូមមាតាបិតាដែលមានកូនតូចៗ សូមកុំទុកគាត់ចោលត្រូវប្រុងប្រយ័ត្នមើលពួកគាត់ជានិច្ចជៀសវាងការលង់ទឹកបណ្ដាលឲ្យស្លាប់។
នៅក្នុងជំនន់ទឹកភ្លៀងនេះផងដែរ សូមបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងរងការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិសទាំងឡាយក្អែបជួយពស់ បើកើតមានមែនសូមបងប្អូនរូតរះបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបន្ទាន់ ដើម្បីធ្វើការព្យាបាលផងដែរ៕ ល
