សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទស្សនា​ការតាំង​លក់​ស្ដង់​ម្ហូបអាហារ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ​

1419
ចែករម្លែក
  • 68
    Shares

ដោយ​: វីរៈ​មុនី /​ខេត្តសៀមរាប​: កាលពី​ល្ងាច​ថ្ងៃ​សុក្រ ១៣​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ព្រមទាំង​លោកជំទាវ​ជា​ភរិយា​ថ្នាក់ ដឹកនាំ​រាជរដ្ឋាភិបាល កម្ពុជា​បាន​អញ្ជើញ​អមដំណើរ​ទស្សនា​ការតាំង​លក់​ស្តង់​ម្ហូបអាហារ ក្នុង​«​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨»​ក្រោម​ប្រធានបទ «​មរតក​ដូនតា​»​។​

​ក្នុងឱកាស​នោះដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ចូលរួម​ធ្វើ​នំ និង​ពិសារ​នំ​បញ្ចុក​ផងដែរ ហើយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បានផ្តល់​កិត្តិយស​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្មួយៗ ក្នុង​ភាព​ស្និត​ស្នាល​បំផុត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម