អាជ្ញាធរ​រាជធានី ទទួល​ទូក​ពី​សប្បុរសជន ច្រើន​គ្រឿង ទុក​ជួយ​អ្នករងគ្រោះ ដោយ​ទឹកជំនន់​

113
ចែករម្លែក

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ទូក​ជាច្រើន​គ្រឿង ដែលជា​អំណោយ​របស់ អង្គការ​ការី​តាស់​កម្ពុ​ជា បានផ្ដល់​ជូន ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង រដ្ឋបាល​ខេត្តកណ្ដាល ដើម្បី​ជួយ​សម្រួល និង​សង្គ្រោះ​ពលរដ្ឋ ដោយ​ជំនន់​ទឹកភ្លៀង ។​

​លោក ហង្ស សាមឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល កាលពី​យប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​ស្រាល ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខ​ណ្ខ​ដង្កោ ថាៈ អង្គការ​ការី​តាស់​កម្ពុ​ជា គឺជា​ដៃគូ​ដ៏​ល្អ ដែល​កន្លងមក បានរួម​ចំណែក​ជាមួយ រាជរដ្ឋាភិបាល ជួយ​ប្រជាពលរដ្ឋ​ជាច្រើន​គម្រោង ពិសេស​ក្នុងការ​ឆ្លើយតប​នឹង​ការងារ​គ្រោះមហន្តរាយ ។​

​អាជ្ញាធរ​រាជធានី ទទួល​ទូក​ពី​សប្បុរសជន ច្រើន​គ្រឿង ទុក​ជួយ​អ្នករងគ្រោះ ដោយ​ទឹកជំនន់​

​ក្នុងឱកាស​នោះដែរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ ដល់​សប្បុរសជន ក៏ដូចជា អង្គការ​រីតា​ស់​កម្ពុជា តាមរយៈ គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ទូក​ម៉ាស៊ីន ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង ។ លោក​បានចាត់ទុក ការចូលរួម​នេះ​ថា ជាការ​រួមចំណែក ដ៏​សំខាន់ ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ ឲ្យ​រួចផុត ពី​ការលិចលង់ ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកទឹកចិត្ត ដល់​កងកម្លាំង ប្រជា​ការពារ​ភូមិ អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់ ជួយសង្គ្រោះ​ជម្លៀស នៅពេល​ទឹក​ជន់ និង​ទឹក​ស្រក​ទៅវិញ ដោយ​យកចិត្ត​ទុក្ខ​ដាក់​ថែទាំ និង​ត្រូវការពារ​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ នៅ តាម​ផ្ទះ ផងដែរ ៕​/V

​អាជ្ញាធរ​រាជធានី ទទួល​ទូក​ពី​សប្បុរសជន ច្រើន​គ្រឿង ទុក​ជួយ​អ្នករងគ្រោះ ដោយ​ទឹកជំនន់​
​អាជ្ញាធរ​រាជធានី ទទួល​ទូក​ពី​សប្បុរសជន ច្រើន​គ្រឿង ទុក​ជួយ​អ្នករងគ្រោះ ដោយ​ទឹកជំនន់​
​អាជ្ញាធរ​រាជធានី ទទួល​ទូក​ពី​សប្បុរសជន ច្រើន​គ្រឿង ទុក​ជួយ​អ្នករងគ្រោះ ដោយ​ទឹកជំនន់​

ទីតាំងផ្សាយពាណិជ្ជកម្ម