Home ប្លែកៗ រូបសាក់​បំភាន...

រូបសាក់​បំភាន់​ភ្នែក​ដ៏​អស្ចារ្យ​ដែល​ធ្វើឱ្យ​អ្នក​ឃើញ​ហើយ​ព្រឺ​ព្រួច​

​តើ​អ្នក​ធ្លាប់​ស្រមៃ​ចង់បាន​រូបសាក់​ដែល​មើលទៅ​ប្រៀប​ដូច​មាន​ប្រហោង​យ៉ាង​ធំ​ក្នុង​លលា​ដ៏​ក្បាល​ដែរ​ទេ​? បើ​ធ្លាប់ នេះ​នែ​! គ្រូ​ចាក់​សាក់​ម្នាក់​មក​ពី​រដ្ឋ​យូ​ថា (Utah) សហ​​រដ្ឋ​អាម៉េរិក បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​Instagram​បង្ហាញ​ពី​រូបសាក់​បំភាន់​ភ្នែក​ដ៏​អស្ចារ្យ​ដែល​គាត់​បាន​ចាក់​ឱ្យ​មិត្តភក្ដិ​ម្នាក់​របស់គាត់​​ឈ្មោះ រ៉ា​យ​អែ​ន (Ryan)​។

​រូបសាក់​នេះ​ហាក់​បង្ហាញថា មិត្តភក្ដិ​របស់​គាត់​មាន​ប្រហោង​យ៉ាង​ធំ​មួយ​ក្នុង​លលាដ៍ក្បាល​គួរ​ឱ្យ​ព្រឺព្រួច​។​

​រូប​សាក់​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង និង​មាន​អ្នក​ចុច Like ជាង ១១.៤០០ Like នេះ​ជា​ស្នាដៃ​របស់​គ្រូ​ចាក់​សាក់​ឈ្មោះ មែ​ត ភើ​សុន នៅ​ក្រុង​សេន ច​ច (St. George) រដ្ឋ​យូ​ថា ហើយ​រូបសាក់​ផ្សេងៗ​ទៀត​ក៏​ជា​ស្នាដៃ​របស់​គាត់​ដែរ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular