ដាក់​ដេញថ្លៃ​រថយន្ត​បើក​ដំបូល​ដែល​ប្រធានាធិបតី ច​ន អេ​ហ្វ កេ​ណ្ណេ​ឌី ជិះ​នៅ​ថ្ងៃ​ដែល​លោក​ត្រូវ​គេ​ធ្វើឃាត​

262
ចែករម្លែក

​រថយន្ត​ប្រភេទ​លី​ម៉ូ​ស៊ីន (limousine) បើក​ដំបូល​មួយ​គ្រឿង​ដែល​ប្រធានាធិបតី ច​ន អេ​ហ្វ កេ​ណ្ណេ​ឌី (John F. Kennedy)​ជិះ​នៅ​ព្រឹក​ដែល​លោក​ត្រូវ​គេ​ធ្វើឃាត​លក់​​បាន​ក្នុងតម្លៃ ៣៧៥.០០០ ដុល្លារ​ក្នុង​ពិធី​ដេញថ្លៃ​កាលពី​ពេល​ថ្មីៗ​នេះ​។

​រថយន្ត Lincoln Continental ផលិត​ឆ្នាំ​១៩៦៣ នេះ​ត្រូវបាន​គេ​បើក​ជូន​ដំណើរ​ប្រធានាធិបតី ជំទាវ​ទី​១ ជែក​ឃី កេ​ណ្ណេ​ឌី (Jackie Kennedy) និង​អភិបាលរដ្ឋ​តិច​សាស លោក ច​ន ខុន​ណ​ល​លី (John Connally) នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​១៩៦៣ ជា​ថ្ងៃ​ដែល​លោក កេ​ណ្ណេ​ឌី ត្រូវ​គេ​ធ្វើឃាត​។

​ថ្នាក់ដឹកនាំ​កំពូលៗ​ទាំងនេះ​បាន​ជិះ​រថយន្ត​នេះ​ក្នុង​ក្រុង​ហ្វ​ត​ស៍ វ៉​ស (Forth Worth) រដ្ឋ​តិច​សាស មុនពេល​ឡើង​យន្តហោះ​បន្តដំណើរ​ទៅ​កាន់​ក្រុង​ដា​ឡាស (Dallas) ទី​ដែល​លោក កេ​ណ្ណេ​ឌី ត្រូវ​គេ​ធ្វើឃាត​ក្នុង​រថយន្ត Lincoln Continental មួយ​គ្រឿង​ផ្សេងទៀត​ក្នុង​ថ្ងៃ​ដដែល​។​

​ក្រុម​អ្នករៀបចំ​ការដេញថ្លៃ​រំពឹងថា រថយន្ត​នេះ​នឹង​អាច​លក់បាន​ថ្លៃ​ប្រមាណ ៥០០.០០០ ដុល្លារ ប៉ុន្តែ​ជាក់ស្ដែង​វាល​ក់​បាន​ត្រឹម​តម្លៃ ៣៧៥.០០០ ដុល្លារ​ប៉ុណ្ណោះ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម