ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ មនុស្សចំនួន ២២ នាក់ បានស្លាប់ ដោយសារតែជំនន់ទឹកភ្លៀង។ ការស្លាប់ទាំងនោះ គឺដោយសារលង់ទឹក ឆ្លងចរន្តអគ្គិសនីឆក់ ធ្លាក់ទឹក រអិល…។
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៨ តុលា នេះ បានឲ្យដឹងថាៈ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋ ស្លាប់ដោយជំនន់ទឹកភ្លៀង មានចំនួន ២២ នាក់ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំនួន១៣នាក់ ខេត្តព្រះសីហនុ ចំនួន២នាក់ ខេត្តពោធិសាត់ ចំនួន៣នាក់ ខេត្តប៉ៃលិន ចំនួន១នាក់ និងខេត្តកំពង់ធំ ចំនួន៣នាក់។
របាយការណ៍ បានបញ្ជាក់ថាៈ អ្នកស្លាប់ទាំង ២២ នាក់ ដោយសារលង់ទឹក រអិលជើងធ្លាក់ទឹក ឆ្លងចរន្តអគ្គិសនីឆក់…៕/V


