ដោយៈសុផល/ភ្នំពេញ៖ កាលថ្ងៃទី១៦ខែតុលា realme បានប្រកាសជាផ្លូវការថា៖realme 7i “ស្មាតហ្វូនកាមេរ៉ា៤គ្រាប់៦៤MPដែលមានតម្លៃក្រោម២៥០ដុល្លារដំបូងគេនៅកម្ពុជា ” ។នេះជាលើកដំបូងហើយដែលrealme បានយកទូរស័ព្ទបច្ចេកវិទ្យាទំនើបកាមេរ៉ា៤គ្រាប់ 64MPលំដាប់Flagshipមកលក់តែ២៤៩ដុល្លារ ដែលមិនធ្លាប់មានពីមុនមក។
ឥឡូវនេះស្មាតហ្វូនដែលមានថាមពលថ្មធំ៥០០០mAh អេក្រង់កម្រិត៩០Hzអ្នកឯកទេសខាងថតរូបនេះអាចបញ្ជាទិញទុកមុនបានហើយជាមួយនឹងមការថែមជូននូវកាដូជាច្រើន។

សម្រាប់ផ្នែកគ្រឿងបំពាក់realme 7i “64MP Power Master”ម៉ូឌែលនេះបានបំពាក់នូវកាមេរ៉ាUltra Clear៤គ្រាប់ថាមពលថ្មធំ5000mAhរួមជាមួយនឹងដំណោះស្រាយសាកថ្មលឿន១៨Wនិងមានកម្រិតអេក្រង់90Hzបំពាក់នូវបន្ទះឈីបSnapdragon 662 SoC មានអង្គផ្ទុក 8GB +128GB ដែលមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌បៃតង (Aurora Green) និងពណ៌ខៀវ (Porla Blue) ។

ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យrealme 7iបានបំពាក់នូវកាមេរ៉ា៤គ្រាប់64MP Ultra Clearដែលអាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អផងដែរដោយគ្រាន់តែធ្វើការដកទូរស័ព្ទមកចុចថត វានឹងមានSoftwareកែសម្រួលបានយ៉ាងល្អ ។ មានកាមេរ៉ា៨MP Ultra Wide angle Len កាមេរ៉ាលេនប្លង់ទូលាយកាមេរ៉ា2MP Ultra Macro Modeសម្រាប់ថតជិតនិងកាមេរ៉ា2MPសម្រាប់ថតPortrait Mode មិនត្រឹមតែធ្វើឱ្យអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពព្រាលផ្ទៃខាងក្រោយដែលមានភាពច្នៃប្រឌិត កត់ត្រានូវរាល់ការចងចាំល្អៗក្នុងការរស់នៅ។

realme 7iថែមទាំងមានមុខងារNight Filtersជាច្រើនដូចជាCyberpunk,Flamingo , Modern Gold ធ្វើឱ្យការថតពេលយប់កាន់តែប្លែក ជាមួយគ្នានេះដែរ កាមេរ៉ា មុខ១៦ MP ក៏អាចថតបានកាន់តែដូចធម្មជាតិពិតៗ។នៅពេលកំពុងថតវីដេអូ realme 7i ថែមទាំងអាចបើកនូវមុខងារទប់លំនឹងUIS Max ដែលអាចថតបានកាន់តែច្បាស់ល្អ។

សម្រាប់អ្នកដែលមិនចេះតែចូលចិត្តនិងចង់ធ្វើ Vlog គឺrealme 7i អាចថតវីដេអូដោយខ្នាត21:9មានរាងទ្រវែងដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗអ្នកនឹងឃើញថាការរស់នៅកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។ទោះជាធ្វើការថតនៅក្រៅរយៈពេលយូរ ថាមពលថ្មធំ5000mAhរបស់realme 7i គឺល្មមអាចទ្រទ្រង់បានមួយថ្ងៃ អ្វីដែលសំខាន់នោះគឺ ថាមពលថ្ម៥%អាចនិយាយWhatsAppបានរយៈពេល៦៦នាទី ហើយការសាកលឿន១៨Wក៏អាចជួយសាកថ្មបានក្នុងរយៈពេលលឿនផងដែរ។

សម្រាប់ផ្នែកបទពិសោធន៍មើលឃើញ realme 7i មានកម្រិតអេក្រង់90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម គឺសុទ្ធតែអាចធ្វើអោយអ្នកទទួលបានបទពិសោធន៍មើលយ៉ាងរលូន។
សម្រាប់អ្នកធ្វើការបញ្ជាទិញទុកមុននូវ realme7i តាមបណ្តាហាងផ្សេងៗឥឡូវនេះ នឹងមានការថែមជូនពិសេសនូវកាបូបស្ពាយក្រោយ ហើយការដាក់លក់ផ្លូវការគឺនៅថ្ងៃទី២៣ខែតុលា ៕Ph
