យ៉ន ពិសីជាអ្នកឈ្នះចុងក្រោយនៃវគ្គជម្រុះជុំទី១

ដោយ:រ៉ូហ្សា/ភ្នំពេញ:ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell card នាយប់ចុងសប្តាហ៍ គឺជាការប្រកួតបញ្ចប់វគ្គជម្រុះជុំទី១ហើយដែលអ្នកឈ្នះនឹងឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ ។

សម្រាប់ការប្រកួតបញ្ចប់ជុំទី១នេះអ្នកប្រដាល់ជើងចាស់ យ៉ន ពិសី ក្លិបសាលវ័ន្តកីឡាជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី រ៉ា រយ៉ា របស់ក្លិបអេភូថងកីឡា ។ទោះបីមុនពេលប្រកួតពួកគេទាំង២បានបង្ហើរសំដីចំអកឲ្យគ្នាទៅវិញទៅមកក៏ពិតមែនតែក្នុងការប្រកួតចំនួន៣ទឹកពិសី បានយកប្រៀបលើ រយ៉ាភាគច្រើន ។

ទិដ្ឋភាពប្រកួតរវាង រយ៉ា និងពិសី

រ៉ា រយ៉ា ពិតជាវ៉ៃចេញច្រើនមែនតែការវ៉ៃចេញរបស់គេបានត្រឹមតែវ៉ៃខ្យល់ប៉ុណ្ណោះ ចំពោះការវ៉ៃចេញរបស់ពិសីវិញគឺចំគោលដៅច្រើនជាង។ពិសីល្អទាំងការវាយលុក និង ល្អទាំងការការពារ ។បន្ទាប់ពីប្រកួតចប់ទឹកគទី៣ អ្នកប្រដាល់ជើងចាស់យ៉ន ពិសីបានទទួលជ័យជំនះលើរ៉ា រយ៉ាដោយពិន្ទុ ។

ទិដ្ឋភាពប្រកួតរវាង រយ៉ា និងពិសី

រ៉ា រយ៉ា ត្រូវខ្ទាតចេញពីព្រឹត្តិការណ៏ប្រកួតដណ្ដើមពានរង្វាន់ រីឯពិសីវិញត្រៀមខ្លួនឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ ដែលមកទល់ពេលនេះមានអ្នកប្រដាល់ចំនួន៨រូបហើយដែលនឹងឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ ចំពោះអ្នកប្រដាល់ចំនួន៨រូបទៀតបាន ខ្ទាតចេញពីការប្រកួតទៅហើយ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular