ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ភូមិសង្កែលិចត្រង់ចំណុចទួល៤២ក្នុងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារបានរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងធ្វើឱ្យលិចផ្លូវនិងផ្ទះសម្បែងពលរដ្ឋដែលជាគ្រួសារកងទ័ពកាលពីព្រលប់ថ្ងៃទី១៧ខែតុលានិងរហូតមកដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោជូតុងអានបានឱ្យដឹងថាៈស្ថានភាពជំនន់ទឹកភ្លៀងដែលហូរចូលភូមិសង្កែលិចចំណុចទួល៤២នោះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋដែលជាគ្រួសារកងទ័ពជាច្រើនខ្នងរងការលិចលង់និងផ្លូវក្រាលគ្រួសក្រហមប្រហែលជាង១០០ម៉ែត្រ។ត្រូវទឹកហូរច្រោះទន្ទឹមនិងនោះបានប៉ះពាល់ដល់ផលដំណាំ និងសត្វមាន់ទាមួយចំនួន។

លោកឧត្តមសេនីយ៍ទោជូតុងអានបានណែនាំឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិកុំឱ្យមានការបាត់បង់ដោយទឹកជំនន់។ពិសេសណែនាំកូនចៅតូចៗកុំឱ្យចុះលេងទឹកផ្តេសផ្តាសខ្លាចមានគ្រោះថ្នាក់ជាយថាហេតុកើតឡើង៕S/


