ក្រុមអ្នកតវ៉ា​ថៃ ធ្វើការ​តវ៉ា​នៅតាម​ដងផ្លូវ​ក្នុង​ការបង្ហាញ​ការប្រឆាំង​ជាថ្មី​

208
ចែករម្លែក

​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ រាប់ពាន់​នាក់​បាន​កាន់​កាប់​ផ្លូវបំបែក​សំខាន់ៗ​នៅ​ទីក្រុង​បាងកក ​ក្នុងការ​ធ្វើ​ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​ខែ​តុលា​ ដោយ​ផ្គើននឹ​ង​ការហាមឃាត់​ការធ្វើ​តវ៉ា​ដែល​ចូល​​ដល់​ថ្ងៃទី​៥ ដោយ​មាន​ការស្រែក​ប្រឆាំង​របប​ផ្តាច់ការ​និង​ស្រែក​ទាមទារ​ឱ្យ​ធ្វើ​កំណែទម្រង់​រាជាធិបតេយ្យ ។

​ការ​ធ្វើ​បាតុកម្ម​នៅ​តែ​បន្ត ទោះបីជា​មាន​ការចាប់ខ្លួន​អ្នក​តវ៉ា​រាប់សិប​នាក់​និង​មេដឹកនាំ​របស់​ពួកគេ​ ​ការប្រើប្រាស់​ការបាញ់ទឹក និង​ការបិទ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ជាច្រើន​នៅ​ទីក្រុង​បាងកក​ដើម្បី​​បង្ក្រាប​សកម្មភាព​តវ៉ា​នៅតាម​ដងផ្លូវ​អស់រយៈពេល​៣​ខែ​មកក៏ដោយ​។​

​ចលនា​តវ៉ា​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​យុវជន​នេះ​បាន​ទទួល​រង​ការ​វាយ​បង្ក្រាប​ខ្លាំង​នៅ​សប្តាហ៍​មុន​ដោយ​មនុស្ស​ច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ក្រុមបាតុករ​បាន​ឡោមព័ទ្ធ​ក្បួន​ដង្ហែ​ស្តេច​និង​បាន​​ស​ម្តែង​កាយវិការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ដោយ​លើក​ម្រាមដៃ​៣​ចំពោះ​ព្រះមហាក្សត្រិយានី​ស៊ូ​ធិតា​។​

​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ជាមួយនឹង​វិធានការ​ក្នុង​គ្រាអាសន្ន​ដោយ​រួម​ទាំង​ការហាមឃាត់​ការប្រមូលផ្តុំ​មនុស្ស​ចាប់ពី​៤ នាក់​ឡើង​ទៅ​នៅ​ទីក្រុង​បាងកក​និង​មាន​ការចាប់ខ្លួន​ក្រុម​មេដឹកនាំ​បាតុកម្ម​​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការដក​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់​អូ​ចា​ ​ចេញពី​តំណែង​។​

​ក្រុមអ្នកច្បាប់​ថៃ​សម្រាប់​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​ក្រុមអ្នកតវ៉ា​យ៉ាងតិចណាស់​ចំនួន​៨០​នាក់ ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ថ្ងៃទី​១៣​ខែ​តុលា​មក ដោយ​អ្នក​តវ៉ា​២៧​នាក់​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅឡើយ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ រាប់ពាន់​នាក់​បាន​ធ្វើកា​រ​តវ៉ា​នៅ​តាម​ផ្លូវបំបែក​សំខាន់ៗ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​ខែតុលា

ទីតាំងផ្សាយពាណិជ្ជកម្ម