Home កម្សាន្ត ពួកតារាថៃខ្លះ...

ពួកតារាថៃខ្លះចាប់ផ្តើមហ៊ានចេញមុខនិយាយគាំទ្របាតុកម្ម

កំពូលតារា K-pop បវរកញ្ញា និងពិធីករ ពិធីការិនីទូរទស្សន៍ គឺស្ថិតក្នុងចំណោម ក្រុមតារាល្បីៗ ដែលគាំទ្រដល់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃ ដោយផ្ញើសារលើកទឹកចិត្តដល់អ្នកគាំទ្ររាប់លាននាក់តាមបណ្តាញសង្គម។

សេចក្តីថ្លែងការណ៍នយោបាយគឺរឿងមិនធម្មតាពីតារាល្បីៗរបស់ថៃ ដែលប្រាក់ ចំណូល ដ៏ច្រើនរបស់ពួកគេគឺពឹងផ្អែកលើត្រកូលមហាសេដ្ឋីដែលជាសរសរគ្រឹះ នៃរដ្ឋាភិបាលថៃ។ ប៉ុន្តែតារាលេចធ្លោមួយចំនួនបានបំបែកភាពស្ងៀមស្ងាត់ បន្ទាប់ពី ប៉ូលិសបាញ់កាណុងទឹកទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធីនៅទីក្រុងបាងកកកាលពីថ្ងៃសុក្រ (១៦ តុលា) ។

តារា K-Pop កូនថៃកាត់អាម៉េរិក ឈ្មោះ នីកឃុន ដែលគេល្បីហៅថា “ព្រះអង្គម្ចាស់ថៃ” បានប្រាប់អ្នកគាំទ្រលើបណ្តាញសង្គម Twitter របស់គាត់ចំនួន ៦,៩ លាននាក់ថា គាត់មិនអាចនៅស្ងៀមបានទៀតទេ បន្ទាប់ពីឈុតឆាកកាលពី ថ្ងៃសុក្រ ដែលជាការកើនឡើងកម្តៅបាតុកម្មដ៏ខ្លាំងក្លា បន្ទាប់ពីការតវ៉ាដឹកនាំដោយ និស្សិត។

សមាជិកក្រុមចម្រៀងកូរ៉េខាងត្បួង 2PM រូបនេះ បាននិយាយនៅក្នុងសារមួយដែលត្រូវ បានរំលែកតឡើងវិញដោយមនុស្សរាប់ម៉ឺននាក់ក្នុងរយៈពេលតែប៉ុន្មានម៉ោង យ៉ាង ដូច្នេះថា “ការប្រើប្រាស់អំពើហិង្សាគឺជាអ្វីដែលខ្ញុំមិនអាចឈរមើលបានទេ។ អំពើហិង្សាមិនអាចជួយអ្វីបានទេ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានសុវត្ថិភាព…សូមថែរក្សាខ្លួន”។

ការបង្ក្រាបកាលពីថ្ងៃសុក្រ គឺជាការប្រើប្រាស់កម្លាំងដំបូងបង្អស់ប្រឆាំងនឹងក្រុមបាតុករ ដែលកំពុងអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា អតីតប្រមុខយោធា ដែលឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ ចុះចេញពីតំណែង និង ទាមទារឱ្យមានកំណែទម្រង់របបរាជានិយមដ៏មានអំណាច។

នីកឃុន មិនមែនជាតារាតែម្នាក់ទេដែលហ៊ាននិយាយពីនយោបាយ។ នាង អាម៉ានដា អូបដាម បវរកញ្ញាចក្រវាលថៃទើបគ្រងមកុដថ្មីថ្មោង ក៏បានសរសេរលើ Instagram អមជាមួយរូបបាតុករម្នាក់តទល់នឹងហ្វូងប៉ូលិសប្រដាប់ដោយខែលផងដែរ។

តារាបង្ហាញម៉ូតថៃកាត់កាណាដារូបនេះ បានសរសេរថា “រូបមួយសន្លឹកបង្ហាញអត្ថន័យ រាប់ពាន់។ ការងាររបស់អ្នកគឺការពារប្រជាជន មិនមែនធ្វើបាបពួកគេទេ”៕ ដោយ ៖ កញ្ញាដាលីស/Ha

នីកឃុន តារាថៃកាត់អាម៉េរិករបស់ក្រុម 2PM និងនាង អាម៉ានដា អូបដាម បវរកញ្ញាចក្រវាលថៃទើបគ្រងមកុដថ្មីថ្មោង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...