ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖សមត្ថកិច្ចជំនាញកាលពីថ្ងៃ១៨ខែតុលាឆ្នាំ២០២០ បានចាប់រថយន្តទំនើប១គ្រឿងម៉ាកតូយូតាស៊ីណា”syna”ក្នុងចំណោម២គ្រឿងដែលលួចដឹកឈើប្រណីតចេញពីស្រុកសង្គមថ្មី។ការចាប់រថយន្តនេះនៅភូមិអូពោធិ៍ឃុំរមណីយ៍ស្រុករវៀងខេត្តព្រះវិហារ ដែលសមត្ថកិច្ចតាមប្រដេញពីក្រោយរថយន្ដចាប់បានមួយ១គ្រឿងដោយសាររថយន្តបែកកង់ត្រូវអូសយកមករក្សាទុកនៅដែនជម្រកសត្វព្រៃបឹងពែរ។ចំណែកមួយគ្រឿងទៀតបានបើករត់។

លោក មាសញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរ បានឱ្យដឹងថាៈក្រុមរថយន្ដនេះមានចំនួន២គ្រឿង ត្រូវកម្លាំងសហការដេញឃាត់តាំងពីចំណុចស្វាយប៉ាត រហូតមកដល់ចន្លោះគីឡូម៉ែត្រលេខ ៥០និង៥១ UTM:503199;1454833 ចម្ការកៅស៊ូ ជិតដេប៉ូ៣នៅភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ។រថយន្ដ១គ្រឿងបានបើករត់គេចរួចនិងមួយគ្រឿងទៀតបានបែកកង់បណ្ដាលឱ្យទៅមុខលែងរួចត្រូវកម្លាំងនាំយកមករក្សានៅទុកនៅទីស្នាក់ការកណ្ដាល។

លោកបានបន្តថារថយន្ដស៊ីណា”syna”ខាងលើពណ៌ស ពាក់ផ្លាកលេខ2A.6154 ដឹកឈើប្រណីត ប្រភេទឈ្លីកចំនួន១,៦៥០ម៉ែត្រគុបរីឯតៃកុង រត់គេចខ្លួនបាត់៕S/Ha