ក្រុមមន្ត្រីបាននិយាយថាមនុស្សចំនួន១៦នាក់បានស្លាប់នៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយបានធ្លាក់ចេញពីផ្លូវដោយសារការរអិលបាក់ដីនៅតំបន់ភ្នំមួយនៅភាគខាងជើងនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យទី១៨តុលា។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថារថយន្តក្រុងនេះ បានកំពុងធ្វើដំណើរចេញពីទីក្រុងរ៉ាវ៉ាល់ពីនឌីទៅកាន់ទីក្រុងស្កាឌូ នៅពេលបំណាក់ដីភ្នំ បានបាក់ធ្លាក់ចំរថយន្តក្រុងនេះ ។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថាបំណាក់ដីភ្នំបានបាក់សង្កត់លើរថយន្តក្រុងដែលដឹកមនុស្ស១៦នាក់នេះ ហើយថាសាកសពទាំង១៦នាក់នេះ ត្រូវបានរកឃើញដោយក្រុមអ្នកសង្គ្រោះ៕ប្រែសម្រួល៖សុខា/sn

ក្រុមអ្នកសង្គ្រោះរកសាកសពនៃជនរងគ្រោះបន្ទាប់ពីគ្រោះថ្នាក់រថយន្តក្រុងដោយបំណាក់ដីភ្នំបាក់ធ្លាក់ចំនៅប៉ាគីស្ថាន