ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ពលរដ្ឋ២ឃុំនៃស្រុកមង្គលបូរីទទួលអំណោយពីលោកបណ្ឌិតស៊ាង ប៊ុនលាងនិងលោកស្រីហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមការងារកាលពីថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០ នៅទីតាំងប្រារព្ធចែកនាឃ្លាំងលោករស់ តុង នាភូមិកោះកែវឃុំឫស្សីក្រោកស្រុកមង្គលបូរី ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ ក្នុងខេត្ត មាន៦ស្រុកក្រុងដែលរងគ្រោះដោយទឹកជំនន់ដែលកើតឡើងពីខ្សែទឹកខាងលើស្រុងចុះមកនិងដោយជំនន់ទឹកភ្លៀង ។ ក្នុងនោះធ្ងន់ធ្ងរជាងគេ គឺនៅស្រុកមង្គលបូរីនេះ និងក្រុងសិរីសោភ័ណ ។ ហើយពេលនេះ បានចាប់ផ្តើមមានខ្លាំងដែរនៅស្រុកថ្មពួក អូរជ្រៅនិងក្រុងប៉ោយប៉ែត ។ ទឹកជំនន់ វាបានប៉ះពាល់ លិចលង់ផ្ទះជាង៨.៥០០ខ្នង, និងមនុស្សជាង ៣៤ .០០០នាក់ ក្នុងនោះត្រូវជន្លៀសទៅទីទួលសុវត្ថិភាពជាង២.៧០០គ្រួសារ ។ ពលរដ្ឋនៅទួលសុវត្ថិភាពមួយចំនួន បានទួលតង់ /ជម្រក ការតភ្ជាប់បណ្តាញទឹកស្អាត ភ្លើងអគ្គីសនី សេវាសុខភាព ការគាំពារសន្តិសុខសង្គមជាដើម។ ក្នុងនោះ លើការងារសង្គ្រោះ ជន្លៀសពលរដ្ឋរងគ្រោះ មានមន្ត្រីអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងពលតូចលេខ៥១ តំបន់ប្រតិបត្តិការសឹករងខេត្ត យោធភូមិភាគ៥ ទី១ តំបន់បន្ទាយមានជ័យ កងពលតូចឆ័ត្រយោង៩១១ ជាដើម។
ចំពោះការដោះស្រាយឆ្លើយតបទុក្ខលំបាកជីវភាពពលរដ្ឋ គឺមកទល់ពេលនេះសម្តេចតេជោរហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជររដ្ឋាភិបាល បានផ្តល់ថវិកា២លើ ស្មើ២១ម៉ឺនដុល្លាសរអា ទឹកសុទ្ធ៩.០០០កេះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រា់នី ហ៊ុន សែននៃកាកបាទក្រហមកម្ពុជាផ្តល់ថវិកា១០០លានរៀល ហើយបែងចែកជាអំណោយបាន១.០០០គ្រួសារ, សម្តេចចក្រី ហេង សំរិន នៃរដ្ឋសភា ផ្តល់ង្ករ៣០តោន និងឥស្សរជន សប្បុរសជននានាបានផ្តល់អំណោយជាថវិកា អង្ករ ម្ហូបអាហារ សម្ភារៈ ជាច្រើនទៀត ។

លោកបានបន្តថា ហើយថ្ងៃនេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ – ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃនិងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកស្រី ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមការងារ សប្បុរសជនអញ្ជើញនាំយកអំណោយស្បៀងសង្គ្រោះបន្ទាន់ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ៣០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន២ឃុំ រួមមានឃុំបត់ត្រង់ និងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
អំណោយក្នុង ១គ្រួសារទទួលបាន អង្ករ១ការ៉ុង មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ ១យួរ និងថ្នាំពេទ្យ១កញ្ចប់ស្មើ៧មុខ។
លោកបណ្ឌិត និងលោកស្រី ក៏បានផ្តល់ជានំធុងដល់រដ្ឋបាលខេត្តសម្រាប់យកទៅចែកជូនពលរដ្ឋតាមគោលដៅនានា និងក៏បានផ្តល់អាវភ្លៀង ផ្តាល់ស្បែកជើងជ័រក វែងដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជាច្រើនផងដែរ ។
លោកបណ្ឌិត ស៊ាង ប៊ុនលាង បានពាំនាំបណ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រូីក្រសួងមហាផ្ទៃទៅរំលែកទុក្ខបងប្អូនរងគ្រោះដោយទឹកជំនន់ ។

ហើយអះអាងថា បើមាន រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាននឹងកំពុងបន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងនឹងទទួលបានភាពកក់ក្តៅ ការធានារ៉ាប់រង ដោះស្រាយទុក្ខលំបាកនិងធ្វើអោយជីវភាពធូរធារជានិច្ច។ ហេតុនេះ សូមបងប្អូនបន្តជឿជាក់ និងត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែនបន្តទៀត ។
លោកបណ្ឌិតក៏បានថ្លែងអំណរគុណនិងផ្តល់កម្លាំងចិត្តដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនិង សប្បុរសជន អ្នកពាក់ព័ន្ធទាំងឡាយដែលបាននឹងកំពុងបន្តជួយសង្គ្រោះ ដោះស្រាយសុវត្ថិភាព សុខភព ជីវភាពជូនពលរដ្ឋរងក្រោហ ក៏ដូចពលរដ្ឋទូទៅ ៕ ល


