ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក គឹម ពន្លក អធិការស្រុកកំរៀង និងលោក សុខ សារិន អធិការស្រុកបវេល បានប្រាប់រស្មីកម្ពុជា ឲ្យដឹងដឹងថាៈ ជំនន់ទឹកភ្លៀង បានហក់ឡើងជាថ្មីម្តងទៀត នៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងនៅតាមបណ្ដាឃុំ មួយចំនួន នៅស្រុកបវេល ។
លោកអធិការស្រុកទាំង ២ បានបន្តថាៈ ពេលនេះ លោកបានដឹកនាំកម្លាំង ចុះពិនិត្យ មើលស្ថានភាពទឹកជំនន់ ដែលហូរកាត់ផ្លូវជាតិមួយចំនួន និងជួយសង្គ្រោះ ប្រជាពល រដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ។
លោក សុខ សារិន បានបញ្ជាក់ថាៈ នៅស្រុកបវេល ទឹកបានចាប់ផ្ដើមជន់ឡើងវិញ ជាលើកទី២ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា នេះ ក្នុងនោះ មានឃុំចំនួន ២ គឺឃុំបឹងប្រាំ និងឃុំអំពិលប្រាំដើម។ ចំណែកផ្លូវជាតិលេខ ៥៧B ដែល ឆ្លងកាត់ឃុំទាំង ២ នេះ ក៏ត្រូវទឹកលិចហូរកាត់ផ្លូវដែរ។
លោក គឹម ពន្លក អធិការស្រុក បានបញ្ជាក់ថាៈ ស្រុកកំរៀង ជាប់ព្រំដែនថៃ ក៏ត្រូវជន់លិចច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ដែលមិនអាចឱ្យអ្នកដំណើរ ឬរថយន្តដឹកទំនិញ ឆ្លងកាត់បានឡើយ។ ទឹកជំនន់ជាលើកទី២ នេះ ចាប់ផ្ដើមជន់ឡើង នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា នេះ ដែលមានកម្ពស់ទឹកជាង ៤ ម៉ែត្រ ឯណោះ ដែលហូរចុះមកពីប្រទេសថៃ ៕/V/Ha
ក្រោម
ក្រោម
ក្រោម
ក្រោម
ក្រោម
ក្រោម