ស្នងការ ស្នងការរង​ខេត្ត​ចែក​ភេសជ្ជៈ​ពី​ឧបត្ថម​ពី​សប្បុរសជន​នានា​ដល់​កងកម្លាំង​នគរបាល​

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​មន្ត្រីនគរបាល​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការ​ខេត្ត​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​របស់​កងក​ម្លាំ​ង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​បំផុត​ជាមួយ​អាជ្ញាធរ ខេត្ត ស្រុក ក្រុង សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងករណី​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ លោកស្នងការ​ស្នើឱ្យ​នគរបាល​គ្រប់​អង្គភាព​ត្រូវធ្វើ​សកម្មភាព​ជួយសង្គ្រោះ​ជា​បន្តទៀត ហើយ​កម្លាំង​ត្រូវ​ប្រមូលផ្តុំ​២៤​ម៉ោង​លើ ២៤ ម៉ោង​។​

​លោកស្នងការ ស្នងការរង​បាន​ចែកជូន​នូវ​ភេសជ្ជៈ​ដែល​បានមកពី​ការជួយ​ឧបត្ថម​ពី​សប្បុរសជន​នានា ដល់​កងកម្លាំង​នគរបាល​តាម​ការិយាល័យ​ជំនាញ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular