​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​: ម៉ោង​៩:១២ ព្រឹក​ថ្ងៃទី​១៤​ខែមេសា​នេះ​

9481
ចែករម្លែក
  • 297
    Shares

​ដោយ​: មេសា / ភ្នំពេញ​: ឆ្នាំ​២០១៨​នេះ ពិធីបុណ្យ​ចូល​ខ្មែរ​ប្រពៃណីជាតិ​ទេវតា​ឆ្នាំ​ថ្មី​នឹង​យាង​ចូល​មកដល់​នៅ​ម៉ោង​៩:១២ ព្រឹក​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០១៨​នេះ​។ ពិធីបុណ្យ​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី​១៤,១៥​និង​ទី​១៦​ខែមេសា​។ តទៅ​នេះ គឺជា​ក្បួន​មហាសង្ក្រាន្ត និង ការព្យាករណ៍ ឬ ទំនាយ​ផ្សេងៗ សម្រាប់​ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ពុទ្ធសករាជ ២៥៦២ គ្រិស្តសករាជ ២០១៨ ដែលជា​ការដកស្រង់​ទាំងស្រុង​ពី​សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ជាការ​ផ្សាយ​របស់ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។​

.​មហាសង្ក្រាន្ត ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ពុទ្ធសករាជ ២៥៦២ គ្រិស្តសករាជ ២០១៨
​មហាសង្ក្រាន្ត ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ពុទ្ធសករាជ ២៥៦២ គ្រិស្តសករាជ ២០១៨ សង្ក្រាន្ត​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​សៅរ៍ ១៤ រោច ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ មេសា គ​.​ស ២០១៨ វេលា​ម៉ោង ០៩ និង ១២ នាទី ។ ពេលនោះ​ព្រះអាទិត្យ​គោចរ​ចេញពី មីនរាសី ទៅ​ឋិត​នៅឯ មេសរាសី តាមផ្លូវ​គោ​វិថី​គឺ ផ្លូវកណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា ព្រះនាម ម​ហោ​ធ​រៈ​ទេវី ជា​បុត្រី​ទី ៧ នៃ កបិល​មហាព្រហ្ម គង់នៅ​ចា​តុ​មហា​រា​ជិ​កា ទ្រង់​អម្ពរ ( ស្លៀកពាក់ ) ពណ៌ ខៀវ លម្អ​នៅ​ព្រះ​ការណ៍​ដោយ​បុប្ផា ត្រកៀត អ​ភរ​ណៈ ( ពាក់​អលង្ការ ) និល​រតន៍ ភក្សាហារ ( សោយ​អាហារ ) សាច់​ទ្រាយ ( ប្រភេទ​ម្រឹក​អម្បូរ ឈ្លូស ) ព្រះហស្ត​ស្តាំ ទ្រង់​កងចក្រ ព្រះហស្ត​ឆ្វេង ទ្រង់​ត្រីសូល៍ ( លំពែង មុខ ៣ ) ទ្រង់​គង់​រំពៃ​ឈរលើ​ខ្នង ស្តេច​ក្ងោក ( មយូរា ) ដែលជា​ពាហនៈ ។​
​ទើប​នាំ​អស់​ទេវបុត្រ​ទេវធីតា ទាំង​មួយ​សែន​កោដិ ហោះ​ទៅកាន់​គុហា​កែវ​ធម្ម​មាលី នាទី​ភ្នំ​កៃលាស ខេត្ត​ហេមពាន្ត ជាទី​តម្កល់ទុក​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស​នាំ​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាមផ្លូវ​ព្រះអាទិត្យ ចរ​ចំនួន ៦០ នាទី ទើប​នាំយកទៅ​តម្កល់ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ ចូលទៅ​ស្រង់ទឹក អនោតត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែលជា​មាត់​គោ​ឧសភរាជ​ទាំង​៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហ​ប្ញ​ទ័យ ហើយ​នាំគ្នា​ចូលទៅ​សមាទាន​រក្សាសីល ដោយ​សោមនស្ស​រីករាយ​គ្រប់ៗ​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​ព្រះ​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើ​ម្ប បន្ទោ​របង់​អពមង្គល​ឱ្យ​ជ្រះស្រឡះ​ហើយ​ចម្រើន​នូវ​សិរី​សួស្តី ជ័យ​មង្គល ជន្មា​ន​យុ​យឺនយូរ ដល់​ទេវតា និង មនុស្ស​សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូលមក​នេះ បាន​ទូលំទូលាយ សុខក្សេមក្សាន្ត​តរៀង​ទៅ ។​

​ថ្ងៃ សៅរ៍ ១៤ រោច ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ មេសា គ​.​ស ២០១៨ វេលា​ម៉ោង ០៩ និង ១២ នាទី ជា​ថ្ងៃ​ចូលឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ឬ ជា​វារៈ​មហាសង្ក្រាន្ត ។​

​ថ្ងៃអាទិត្យ ១ កើត ខែ ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ មេសា គ​.​ស ២០១៨ ជា​វារ់​វ័ន​បត (​ថ្ងៃ​ខ្វាក់ ឬ ថ្ងៃ ចន្លោះ ឆ្នាំ ចាស់ និង ឆ្នាំ ថ្មី ) ។​

​ថ្ងៃ ចន្ទ ២ កើត ខែ ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ មេសា គ​.​ស ២០១៨ នៅវេលា​ម៉ោង ១២ ៥៩ នាទី និង ២៤ វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត ៣ ថ្ងៃ ស្រេច​បរិបូរ​ណ៌​ជាស​កល ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក តទៅ ។​

​នៅ​ក្នុងឱកាស​សង្ក្រាន្ត​តាំង ៣ ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុជ​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង ទទួល​ស្វាគមន៍ ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អ​ន្យ​តិ​រ​ត្ថី​យ ជា​ចិត្តអប្រីយ៍ ជាប់​ដោយ​គំនុំ​គុំ​គួ​ន​ព្យាបាទ​ឈ្នា​និ​ស ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់ ឱ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ​មេ​ត្ត ករុណា មិ​ទិ​តា ឩ​បេ​ក្ខា និង បញ្ញា ធ្វើបុណ្យ​ស​ន្ទ​រ​ទាន​តាម​ប្រពៃណី រក្សាសីល ៥ ឱ្យបាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹងមាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ ។​

.​រណ្តាប់​ទទួល​ទេវតា​
​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​គ្រឿង​ពលីការ​ផ្សេងៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជាអាទិ៍​បាយសី ៩ ថ្នាក់ មួយគូ បាយសី ៧ ថ្នាក់​មួយគូ បាយសី ៥ ថ្នាក់​មួយគូ បាយសី ៣ ថ្នាក់​មួយគូ បាយសី ប៉ាឆា មួយគូ ស្លាធម៌​មួយគូ ទឹកអប់​ប​មួយគូ ទៀន​៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់​លើ​ជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លើ​ឈើ ១១ មុខ រៀប​ដាក់​លើ​ជើងពាន ១១ ដូង​ឡៅ ១ គូ ទឹកស្អាត ២ កែវ ។​
​ស្រេច​ហើយ នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក ត្រូវ​ជួបប្រជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គុំ​ព្រះ នមស្សកា​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យបាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរឭក លុះ​ចប់​ពិធី​ទទួល​ទេវតា ។​
​ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស និង មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់ ចុះមក ឬ រៀប​ត្រឹម​គ្រឿង​សក្ការបូជា ដែលមាន​ទៀន ប្រាំ ធូប ប្រាំ ស្លាធម៌​កូន​ចេក​មួយគូ​ក៏​ល្មម​សម​គូ​ដែរ ។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឱ្យបាន​ត្រឹម ៣ ឬ ៥ មុខ ក៏​ជាការ​ប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន ។ នៅ​គ្រប់​តង្វាយ​ទាំងអស់ ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​តង្វាយ នៅលើ​ជើងពាន និង លើ​បាយសី ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ ។​

.​ទំនាយ​ប្រចាំឆ្នាំ​
​កេណ្ឌ​ព្រះ​ភិ​រុណ​សាស្ត្រ ៖ ភព​ពុធ ជា​អធិបតី ដឹកនាំ​ផ្លូវ​ទៅសុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ ហើយ​បាន​នាគ ៧ បង្អុរ​ទឹកភ្លៀង ៦០០ មេ ដែល​ចែកចេញជា ៖ ចក្រ​វា​ឡ ២៤០ មេ , ព្រៃ​ហេមពាន្ត ១៨០ មេ , មហាសមុទ្ទ ១២០ មេ និង ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន ៦០ មេ បណ្តាលឱ្យមាន​ទឹកភ្លៀង​នៅ​ដើមឆ្នាំ ល្អ កណ្តាល​ឆ្នាំ ភ្លៀង ល្អ និង ចុងឆ្នាំ ភ្លៀង​ច្រើន ។​
​កេណ្ឌ​ធា​រា​ទិ​គុណ ៖ ឆ្នាំនេះ​មាន​កេណ្ឌ ០ ត្រូវ​ត្រង់​អាបោធាតុ​ចុះ ទំនាយ​ទាយ​ថា អាកាសធាតុ​ត្រជាក់​ខ្លាំង ។​
​ទំនាយ​ទឹកទន្លេ ៖ ឆ្នាំនេះ​ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណល់ ៤ ទំនាយ​ទាយ​ថា ទឹកទន្លេ​បឹងបួរ​តូច​ណាស់ តូច​ជាង​ឆ្នាំ​ទាំងពួង ។​
​កេណ្ឌ​ធ​ញ្ញា​ហារ ៖ ឆ្នាំនេះ​មាន​កេណ្ឌ ៦ មាន​ឈ្មោះថា លាភ ទំនាយ​ទាយ​ថា ស្រូវ សំណាប ស្រែចម្ការ បាន​ផល ៩ ភាគ ខូចខាត​អស់​តែមួយ​ភាគ ធុ​ញ្ញា​ហារ មឹ​ង្សា​ហារ ផល្លាហារ ភោជនាហារ បាន​ផល​ល្អ ។ ប្រជានុរាស្ត្រ​មាន​សេចក្តីសុខ​ជា​ភ​យ្យោ​ភាព ។​
​ទំនាយ​ការធ្វើ​ស្រែ ៖ ទំនាយ​កេណ្ឌ​ការធ្វើ​ស្រែ មាន​សេះ ៣ ទំនាយ​ថា ស្រែ​ដី​ទំនាប និង ស្រែ​ដី​ទួល​គ្រប់កន្លែង​បាន​ផល​ល្អ​ដូចគ្នា​ទាំង ២ យ៉ាង ។​
​កេណ្ឌ​ព្រឹក្សា ៖ ឆ្នាំនេះ​ត្រូវ​សេះ ៥ ត្រូវ​ត្រង់​ដើម​អំពៅ​ជា​ស្តេច មាន​ទំនាយ​ថា មាន​ភ្លៀង​ច្រើន​ទឹកនឹង​លិច​ស្រូវ ។​
​កេណ្ឌ​ព្រះអាទិត្យ ៖ ឆ្នាំនេះ​ព្រះអាទិត្យ​គឺ​ខ្យល់​ទៅ ទំនាយ​ថា អ្នកតូច​ធ្វើ​ទោស​អ្នកធំ ឆ្នាំនេះ​នឹង​កើត​ឧត្បាទ​កក្រើក​ផ្ទៃក្រោម នា​ស្រុក​នាម​កណ្តុរ នាម​ពពែ ស្រុក​នាម​កណ្តុរ នឹង​កើត​សិ​ក រាស្ត្រ​នឹងធ្វើ​ទោស​មន្ត្រី សមណៈ​ជី​ព្រា​ហ្ម​នឹង​ក្តៅក្រហាយ​ចិត្ត ។​

.​ទំនាយ​ថ្ងៃ​សង្ក្រាន្ត​
​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត ៖ ថ្ងៃ​ចូលឆ្នាំ​ត្រូវ​នឹង​ថ្ងៃ សៅរ៍ ទំនាយ​ថា ឆ្នាំ​នោះ​នឹង​បណ្តាលហេតុ​អន្តរាយ​កណ្តាល​ទីក្រុង កណ្តាល​ស្រុក ពុំនោះសោត​នឹងមាន​ភ្លើង​កាច​សាហាវ ចោរព្រៃ​ចិត្ត​កាច និង មាន​ជំងឺ​តម្កាត់​ធ្ងន់ធ្ងរ​ជាទី​បំ​ផុ ។​
​ទំនាយ​ថ្ងៃ​វ័ន​បត ៖ ថ្ងៃ​កណ្តាល​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទំនាយ​ថា ឆ្នាំ​នោះ​នឹង​បានឮ​សំលេង​ភាសា​ផ្សេង ព្រះមហាក្សត្រ​នឹង​ក្តៅក្រហាយ​ព្រះរាជ​ហ​ប្ញ​ទ័យ​យ៉ាងខ្លាំង ។​
​ទំនាយ​ថ្ងៃ​ឡើងស័ក ៖ ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃ ចន្ទ ជំ​នាយ​ថា ឆ្នាំ​នោះ​ព្រះរាជ​ទេពី​នឹង​ពពួក​នាង​អ្នក​ស្រីស្នំ​បរិវារ និង ប្រកបដោយ​សេចក្តីសុខ​ដោយ​ទ្រព្យសម្បត្តិ​សម្បូរ​មាន​ភ្លៀង​ជូន​ឱ្យ​ស្រូវ​ល្អ ។​

.​ទំនាយ​អ្នក​កើត​ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក​
​លោកអ្នក​កើត​ឆ្នាំ ច ពង្ស​យក្ខិណី នាម​ជាស​ត្វ​សុនខ ធាតុដី ទន្សា​កំណើត​នៅ​ថ្ងៃ​ពុធ សិរី​ធ្លាក់​មកពី​ជង្គង់​ស្តាំ​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​ដើម​សំរោង និង ផ្កាឈូក ។ លោកអ្នក​កើត​ឆ្នាំនេះ មុននឹង​ឡើង​លំនៅឋាន​ថ្មី ត្រូវ​រក​ផ្កាឈូក​បូជា ហឹ​ង​ព្រះ ជាមុន​ដើម្បី ជា​សិរី​មង្គល​ដល់​ខ្លួន និង ក្រុមគ្រួសារ និង ញាតិមិត្ត​បងប្អូន ។​
​មនុស្ស​កើត​ឆ្នាំនេះ រមែង​ជា​មនុ​ស្សមាន​និស្ស័យ​និង​ជោគ​សំណាងល្អ និង មាន​សេចក្តី​សុខកាយ សប្បាយចិត្ត ចៅហ្វាយនាយ​ចិញ្ចឹម​បីបាច់រក្សា នឹង​បាន​ទៅជា​អ្នកមាន បុណ្យ​សក្តិ៍ រហូត​មាន​កិត្តិយស​កិត្តិនាម​ល្បីល្បាញ ។ ជា​មនុស្ស​មានចិត្ត​បុណ្យ​សុន្ទរទាន ចូលចិត្ត​ជួយ​អ្នកដទៃ ។ អាច​តាំងខ្លួន​ឱ្យ​ធំដុំ​បាន​ដោយ​ខ្លួនឯង យូរៗ​ទើប​មានជោគ​លាភ​ធំ​ម្តង ជា​មនុស្ស​មាន​ព្រះ​កេតុ​ថែរក្សា អរិ​សត្រូវ​មិនអាច​ប៉ុនប៉ង​ពាធា​បានឡើយ ។​
​ជា​មនុស្ស​មាន​វាចា​មុះ​មុត សតិបញ្ញា​ឈ្លាសវៃ​ចិត្ត​ស្រាល​ឆាប់​ខឹង តែ​ឆាប់​បាត់ ពេញចិត្ត​នឹង​រស​កាមារម្មណ៍​មិនចេះ​នឿយណាយ ។ មនុស្ស​នេះ​ច្រើនតែ​ទទួល​ជោគ​លាភ​ពី​មនុស្ស​ភេទ​ផ្ទុយ បើ​ធ្វើការ​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​ហើយ តែងតែ​ទទួលបាន​ផល​ល្អជា​វិសេស ។​
​មុខរបរ​ដែល​សក្តិ៍​ស​សម​បំផុត​គឺ ៖ ” ទទួលយក​អាសារ ” គឺថា​ការ​ណា​ដែល​អ្នកដទៃ​ធ្វើ​មិនកើត ហើយ​អោយ​មនុស្ស​នេះ​ទទួល​ធ្វើ រមែងតែ​បានទទួល​ផល​ល្អជា​វិសេស នឹង​បាន​ទៅ​អ្នកមាន​ស្តុកស្តម្ភ​កាលបើ​ដល់​វ័យ​ចំណាស់ ។​
​ថ្ងៃជា​សិរី​មង្គល​
​ថ្ងៃ​ដែលជា​សិរី​មង្គល ដើម្បី​ជ្រើសរើស​សម្រាប់​ប្រើ​ក្នុង​ពិធី​សំខាន់ៗ​របស់ខ្លួន​ដូចជា​រៀប​អាពាហ៍ពិពាហ៍ លើករាសី បុណ្យទាន​ធំៗ ពិធី​ជា​មង្គល​ផ្សេងៗ ដែល​ទាក់ទង​នឹង​សុវត្ថិភាព សេចក្តីសុខ​ចម្រុងចម្រើន​រុងរឿង​ក្នុង​ជីវិត ត្រូវតែ​ចាប់ផ្តើម​ឡើងជា​ដំបូង ៖ ១ ថ្ងៃ​ព្រហស្បតិ៍ , ២. ថ្ងៃ​សុក្រ , ៣. ថ្ងៃអាទិត្យ និង ៤ ថ្ងៃ ចន្ទ ។​
​បើ​ប្រុស​គួរ​ជ្រើស គូ​ដែលមាន​ឆ្នាំ ជូត ឆ្នាំ ខាល ឆ្នាំ ថោះ ឆ្នាំ ម្សាញ់ ឆ្នាំ ច និង ឆ្នាំ កុរ ។ មិនគួរ​ជ្រើសរើស​គូស្រករ​ដែល​កើត ឆ្នាំ រោង ឆ្នាំ វក និង ឆ្នាំ រកា ។
​បើជា​ស្រី​គួរ​ជ្រើស​រើ​មនុស្ស​កើត​ឆ្នាំ ខាល ឆ្នាំ ឆ្លូវ ឆ្នាំ វក ឆ្នាំ កុរ ឆ្នាំ ច ឆ្នាំ ម្សាញ់ ឆ្នាំ មមី និង ឆ្នាំ ថោះ ។ មិនគួរ​ជ្រើសរើស​ឆ្នាំ ជូត ឆ្នាំ ឆ្លូវ ឆ្នាំ រោង ឆ្នាំ មមែ និង ឆ្នាំ រកា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម