Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹកទន្លេ​ងើបឡ...

ទឹកទន្លេ​ងើបឡើង​ខ្ពស់​គ្រាន់បើ​វិញ​នៅ​ចុងរដូវ​វស្សា​នេះ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ​អាច​នឹង​កើន​ឡើងដល់​កម្រិត​កម្ពស់​៧,៧៩​ម៉ែត្រ​នៅ​ថ្ងៃទី​២២​ខែតុលា​។​ នេះ​បើ​យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន​ព្យាករ​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៩​ខែតុលា​នេះ​។​


​ ​ប្រភព​បញ្ជាក់ថា​ នៅ​ខេត្តស្ទឹងត្រែង ​ថ្ងៃទី​១៩​តុលា ​ទឹក​មាន​កម្ពស់ ៨,៣៧​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែតុលា ០,៣៧​ម៉ែត្រ ​ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន ឆ្នាំ​២,២៧​ម៉ែត្រ​។​នៅ​ខេត្តក្រចេះ​ ទឹក​មាន ក​ម្ពស់​១៧,៩២​ម៉ែត្រ​ ខ្ពស់ជាង​ថ្ងៃទី ២៤​ខែតុលា​០,២៤​ម៉ែត្រ​ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​៣,១៧​ម៉ែត្រ​។​នៅ​ខេត្តកំពង់ចាម ​ទឹក​មាន​កម្ពស់​១១,១៨​ម៉ែត្រ​ ខ្ពស់ជាងថ្ងៃ ទី​១៨​ខែតុលា​០,៤០​ម៉ែត្រ ខ្ពស់ជាង ក​ម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ​១,០១​ម៉ែត្រ​។ នៅ​ចតុមុខ ​ទឹក​មាន​កម្ពស់ ៧,១២​ម៉ែត្រ ខ្ពស់ ជាង​ថ្ងៃទី​១៨​ខែតុលា​០,២០​ម៉ែត្រ ទាបជាង​កម្ពស់​ទឹក​មធ្យមច្រើន​ឆ្នាំ​១,៥០ ម៉ែត្រ​។ នៅ​បឹង​ទន្លេសាប ក្រគរ កំពង់ហ្លួង ទឹក​មាន​កម្ពស់​៤,៨២​ម៉ែត្រ ខ្ពស់ជាងថ្ងៃទី​១៨​ខែតុលា​០,០៦​ម៉ែត្រ​៕​សរន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...