ដោយ៖សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖ស្ត្រីម្នាក់ទ្រាំនឹងការគំរាមសម្លាប់ពីប្តីលែងបាន ក៏យកពូថៅកាប់ប្តីរហូតហូរឈាមខ្សោះខ្លួនស្លាប់។សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឃាត់ខ្លួនស្ត្រីជាប្រពន្ធនៅភូមិថ្មីឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២០។

លោកសម សាក់ ស្នងការរងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាៈ ជនរងគ្រោះមានឈ្មោះ ជាសុះ ហៅរិទ្ធអាយុ៥២ឆ្នាំ ជាអតីតយោធាពិការ។ប្រពន្ឋឈ្មោះមៀច ស្រីអុល អាយុ៤០ឆ្នាំ។លោកបានបន្តថាៈក្រោយពីឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រើពូថៅកាប់ជនរងគ្រោះដែលកំពុងដេកលង់លក់នៅលើផ្ទះ ប្រាកដមែន៕S/Ha

