ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈប្រភពក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញឲ្យឃើញនៅព្រឹកថ្ងៃទី១៩ ខែតុលានេះ ទឹកស្ទឹងព្រែកត្នោតបានបន្តស្រកចុះថែមទៀត។
ក្រសួងជំនាញបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៩ ខែតុលា វេលាម៉ោង ៧:៣០ ព្រឹក គឺកម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ ស្រកចុះ ១,២៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៦០ ម៉ែត្រ។កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ ម៉ែត្រ ។
ប្រភពដដែលបន្តថា ព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោតបានបន្តស្រកចុះ ០,១០ ម៉ែត្រធៀបនឹងពេលល្ងាចថ្ងៃទី១៨ខែតុលា ៕សរន/Ha



