ប្រធានាធិបតី​ហ្វីលីពីន សុំទោស​មី​យ៉ាន់​ម៉ា ចំពោះ​ការប្រើ​ពាក្យ​«​ប្រល័យ​ពូជសាសន៍​»

1259
ចែករម្លែក

 

ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតេ របស់ហ្វីលីពីន កាលពីថ្ងៃសុក្របានចេញការសុំទោសជាសាធារណៈមួយចំពោះមេដឹកនាំតាមការជាក់ស្តែងរបស់ប្រទេសមីយ៉ានម៉ាលោកស្រី អ៊ុង សានស៊ូជី នៅមួយសប្តាហ៍បន្ទាប់ពីលោកបានពណ៌នាការបង្រ្កាបរបស់យោធាលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាថាជា«ការប្រល័យពូជសសាន៍»។

ឌុយទែតេ ចាប់ដៃលោកស្រី អ៊ុង សានស៊ូជី ក្នុងជំនួបអាស៊ានកាលពីខែវិច្ឆិកា ២០១៧នៅក្រុងម៉ានីល

លោកស្រី ស៊ូជី កាន់តែស្ថិតក្រោមការរិះគន់របស់ពិភពលោកដោយសារតែភាពនៅស្ងៀមស្ងាត់ជាសាធារណៈរបស់លោកស្រីចំពោះការបង្រ្កាបដ៏សាហាវរបស់យោធាដែលបានបង្ខំអោយជនរ៉ូហ៊ីងយ៉ាជិត៧០០.០០០នាក់រត់ភៀសខ្លួនចូលបង់ក្លាដែស។

សម្តីរបស់លោកឌុយទែតេ កាលពីមួយសប្តាហ៍មុននៅក្រុងម៉ានីល ក៏ជាឧទាហរណ៍ដ៏កម្រមួយនៃការរិះគន់ជាសាធារណៈដោយប្រមុខរដ្ឋាភិបាលនៃប្រទេសនៅអាស៊ីអាគ្នេយ៍ណាមួយ។

លោកបានប្រាប់សន្និសីទកាសែតនៅព្រឹកថ្ងៃសុក្រថា«ខ្ញុំសុំទោសអ្នក តែបើអ្នកបានកត់សំគាល់ សម្តីរបស់ខ្ញុំអាចថាជាការចំអក»អោយអ្នកផ្សេងទេ។

បើតាមមេដឹកនាំសម្តីមិនចេះទប់រូបនេះ ការនិយាយរបស់លោកគឺចង់សំដៅបណ្តាប្រទេសអឺរ៉ុបឯណោះវិញទេ ដែលបានរិះគន់យុទ្ធនាការប្រឆាំងថ្នាំញៀននៅក្នុងប្រទេសរបស់លោក។

ឌុយទែតេ បានប្រាប់មន្រ្តីរដ្ឋាភិបាលនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃ៥មេសាថា បណ្តារដ្ឋាភិបាលអឺរ៉ុប”មិនអាចដោះស្រាយ” សូម្បីតែបញ្ហានៅក្នុងរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា។”នោះទើបជាការប្រល័យពូជសាសន៍ពិត បើខ្ញុំអាចនិយាយ”។

លោកក៏បាននិយាយថាលោកមានបំណង”ទទួលយកជនភៀសខ្លួន”មីយ៉ាន់ម៉ា បើអឺរ៉ុបនឹងព្រមទទួលយកផងដែរ។

កាលពីថ្ងៃសុក្រលោកបាននិយាយ”ពួកគេបន្តរិះគន់យើង អ៊ុង សានស៊ូជីនិងអ្នកដទៃទៀត។ឥឡូវហេតុអីបានជាខ្ញុំនិយាយរឿងហ្នឹង?លោកស្រី អធិការបតី ខ្ញុំសូមសារភាពចំពោះអ្នកជាសាធារណៈ ថាខ្ញុំបានធ្វើការចំអកបញ្ឈឺចិត្តមួយ…”៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម