Home ព័ត៌មានអន្តរជាតិ ចិនអនុម័តច្បា...

ចិនអនុម័តច្បាប់ជីវសន្តិសុខដើម្បីទប់ស្កាត់ជំងឺឆ្លង

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួបានរាយការណ៍កាលពីល្ងាចថ្ងៃសៅរ៍ទី១៧តុលាថា ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ចិនបានអនុម័តច្បាប់ជីវសន្តិសុខថ្មីមួយ ដែលមានគោលបំណងទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លង។

ស៊ីនហួរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនបានបោះឆ្នោតអនុម័តច្បាប់កាលពីថ្ងៃសៅរ៍ហើយវានឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២១។

ច្បាប់នេះនឹងបង្កើតប្រព័ន្ធសម្រាប់ការទប់ស្កាត់និងការគ្រប់គ្រងហានិភ័យជីវសន្តិសុខរួមមានការត្រួតពិនិត្យហានិភ័យនិងការព្រមានជាមុន ការស៊ើបអង្កេតនិងវាយតម្លៃហានិភ័យ និងការចែករំលែកព័ត៌មាន។

ស៊ីនហួរាយការណ៍ទៀតថា ច្បាប់នេះក៏នឹងមានបទប្បញ្ញត្តិនានាដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះហានិភ័យជីវសន្តិសុខជាក់លាក់ ដែលរួមមានជំងឺឆ្លងសំខាន់ៗដែលកំពុងលេចឡើង ជំងឺរាតត្បាត និងការផ្ទុះឡើងភ្លាមៗនៃជំងឺ និង ការស្រាវជ្រាវការអភិវឌ្ឍនិងការអនុវត្តជីវបច្ចេកវិជ្ជា។

ចិនបានប្រកាសកាលពីខែឧសភាថាខ្លួនមានគោលបំណងក្នុងការជំរុញអនុម័តយ៉ាងឆាប់រហ័សនូវច្បាប់ជីវសន្តិសុខនៅត្រឹមដំណាច់ឆ្នាំនេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន៕ ដោយ ៖ កញ្ញាដាលីស

ច្បាប់ជីវសន្តិសុខនឹងចូលជាធរមាននៅថ្ងៃទី១៥មេសាឆ្នាំ២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular