ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ក្រុមហ៊ុនហ្វាញហ្គ្រុបផ្តល់អង្គរ៥តោនដល់រដ្ឋបាលខេត្ត និង៣តោនដល់សហគមន៍ខ្មែរមូស្លីម នារដូវរងគ្រោះដោយទឹកជំនន់។

ការផ្តល់នោះធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅឃ្លាំងលោក រស់ តុង ភូមិកោះកែវ ឃុំឫស្សីក្រោក ក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផងនិងនៅវិហារម៉ាស្ជិតអាល់មុបារីកឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានវត្តមាន លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ,ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី លី ម៉ារី ប្រធានក្រុមហ៊ុនហ្វាញគ្រុបផង។
អស់លោកអញ្ជើញជួបសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជា៥តោន ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកជូនពលរដ្ឋរងគ្រោះ និងចែកអង្ករ៣តោនជូនបងប្អូនខ្មែរឥស្លាម ១១៨គ្រួសារខ្មែរមូស្លីមរងគ្រោះដោយទឹកជំនន់ នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដោយពលរដ្ឋក្នុង១គ្រួសារទទួលបានអងករ ២៥គក្រ៕ ល

