Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់ ...

យុវជន​ម្នាក់ រងរបួស​ដោយ​អំពើហិង្សា នៅក្នុង​មង្គលការ​មួយកន្លែង​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ យុវជន​ម្នាក់ រងរបួស​ដោយ​អំពើហិង្សា នៅក្នុង​មង្គលការ​មួយកន្លែង បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ១​និង​៤០ នាទី រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ប៉ា​រ៉ា​-​សុខុម (​ប្តី​ប្រពន្ធ​) ក្នុងភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ហើយ​យុវជន​ដៃដល់ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​ភ្លាមៗ​។​

​លោក​វរសេនីយ៍ឯក ប៉ាល់ ជឿន អធិការ​នគ​បាល​ស្រុក​កំពង់លែង បានឲ្យដឹង នៅ​ថ្ងៃទី​១៩ តុលា នេះ​ថាៈ ករណី​ខាងលើនេះ បានកើត​មាន នៅក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ នៅពេលនោះ ឈ្មោះ ហ៊ឹម ឡាយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវជា​បងប្អូន​សាច់ញាតិម្ចាស់​ដើមការ បាន​មកជួយ​បម្រើភ្ញៀវក្នុង​កម្មវិធី​នោះ​។ ដោយមាន​ការនឿយហត់ អស់កម្លាំង​ពេក យុវជន​នោះ ក៏បាន​ដើរ​ចូលទៅក្នុង​បន្ទប់ តុបតែង​កូនប្រុស​កូនស្រី បម្រុង​ដេក ។ ភ្លាមនោះ ស្រាប់តែ​មានឈ្មោះ និ​ត កុសល់ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ បាន​ចូលទៅ​ចាប់ ក្របួចកអាវ ដាល់​ទៅលើ​ឈ្មោះ ហ៊ឹម ឡាយ បណ្តាលឱ្យ​រងរបួស ជាំភ្នែក​ខាងស្តាំ និង​បែក​ខ្ទង់ច្រមុះ ហូរឈាម ដោយ​មិនដឹង​ពី​មូលហេតុ ហើយ​ត្រូវបាន សាច់ញាតិ បងប្អូន បញ្ជូនទៅ​ព្យាបាលនៅ​មន្ទី​រពេទ្យ​ស្រុក ។ ដោយឡែក ជនបង្ក​ឈ្មោះ និ​ត កុសល់ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ពោធិ៍ ចាប់​ឃាត់ខ្លួន បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាលស្រុក​កំពង់លែង ដើម្បី​សាកសួ​រកសាង​សំណុំរឿង និង​បញ្ជូនបន្ត មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕​/V/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...