ដោយ: គ្រញូង / បាត់ដំបង: នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនយូនីលីវើ ដោយបានផ្ដល់នូវអំណោយជាផលិតផលចំណីអាហារ និងផលិតផលអនាម័យ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់យកទៅជួយគ្រួសារជនរងគ្រោះដោយសារទឹកជំនន់។
លោក ងួន រតនៈ អភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូលមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្ដាសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលខេត្តក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់បានមួយរយៈពេលផងដែរ៕ ល



