ដោយៈភ្នំដែក/ព្រះវិហារ៖ លោកទេសរដ្ឋមន្ត្រី មាសសុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។លោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត,លោកប្រាក់សុវណ្ណអភិបាលខេត្តនិងលោកស្រី។

ជាមួយនេះមានលោក-លោកស្រីជាអភិបាលរងខេត្តប្រធានមន្ទីរអង្គភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តព្រះវិហារ។បានផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គីមួយដង្ហែចូលវត្តដំបូកខ្មៅស្ថិតនៅក្នុងភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យដើម្បីប្រមូលបច្ច័យកសាងកាំជណ្តើរឡើងព្រះវិហារវត្តដំបូកខ្មៅនិងព្រះវិហារវត្តថ្មីបីដុំ។

ជាមួយការចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាញាតិការទាំង៧សណ្តាននិងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រីមាសសុភានិងលោកឡុងសុវណ្ណលោកប្រាក់សុវណ្ណបានដឹកនាំអង្គកឋិនទានសាមគ្គីដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តដំបូកខ្មៅ។

សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីបុណ្យកឋិនទានសាមគ្គីនេះមានចំនួន ១៧០ លានរៀល ។ក្នុងនោះវេប្រគេនព្រះសង្ឃវត្តដំបូកខ្មៅនិងវត្តថ្មីបីដុំចំនួន៥លានរៀលបច្ច័យដែលនៅសល់ទុកកសាងជួសជុលកាំជណ្តើរឡើងភ្នំត្បែង និងកសាងររបងវត្តថ្មបីដុំ៕S/

