Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រីជនជាតិច...

ស្ត្រីជនជាតិចិនម្នាក់ឈ្លោះជាមួយសង្សារមកលោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជរាំងបង្កការភ្ញាក់ផ្អើល

ដោយ:សម្បត្តិ/ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ដែលមានវិបត្តិផ្លូវចិត្ត​បានរត់មក​លោតទឹក​សម្លាប់ខ្លួននៅទឹកទន្លេមុខវត្តអង្គដង្កើប​ណ្ដាលឲ្យស្លាប់ភ្លាម​​ ​ក្រោយមក​ត្រូវបានអ្នកនេសាទជនជាតិចាមរកឃើញ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង ៣០នាទី​ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅមុខព្រះអង្គដង្កើ​ នៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់រត់កង់បី បានឲ្យដឹងថា​មុនពេលកើតហេតុ​នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គឺមានស្ត្រីជនជាតិចិនម្នាក់ដែលរត់មកបុកស្មារបស់គាត់ ហើយគាត់ក៏មិន​ចាប់អារម្មណ៍​គាត់ក៏អង្គុយលេងបន្តទៀត តែងាកក្រោយមើលទៅឃើញជនជាតិចិនម្នាក់នោះ​ឈរជក់បារីនៅមាត់ទន្លេ។ក្រោយ ពីជក់បារីអស់​ស្ត្រីជនជាតិចិននោះលោតទឹក​សម្លាប់ខ្លួនតែម្ដង គាត់ក៏បានស្រែកឲ្យគេជួយ​ តែជួយពុំទាន់ឡើយ។

តាមប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពីគាត់ស្រែកដើម្បី​ឱ្យមានគេជួយ ស្រាប់តែខណៈនោះមានមិត្តភក្កិរបស់នារីរងគ្រោះ​រត់តាមពីក្រោយ​ពីរបីនាក់ក៏បានជួលឱ្យអ្នកនេសាទស្វែងរកនារីដែលលោតទឹកសម្លាប់ខ្លួនក៏ឃើញ តែអកុសលនារីរងគ្រោះបាត់បង់ជីវិតបាត់ទៅហើយ។

នគរបាលប៉ុស្តិ៍ជ័យជំនះបានឲ្យដឹងថា ក្រោយពីនាំមិត្តភក្តិរបស់ជនរងគ្រោះ​ដែលស្លាប់បានមកសាកសួរ ទើបដឹង មូលហេតុនៃការស្លាប់របស់ស្ត្រីជនជាតិចិននោះ​គឺកើតឡើងដោយសារតែជនរងគ្រោះមានជម្លោះជាមួយនឹងសង្សារនៅខុនដូមួយកន្លែងរួចក៏រត់មកលោតទឹកសម្លាប់ខ្លួនតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចយកសាកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕/b//Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular