Home ព័ត៌មានជាតិ សង្គម ស្នងការនគបាលខ...

ស្នងការនគបាលខេត្តកំពង់ឆ្នាំង ឧបត្ថមថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់សមាជិកសមាគមនិងស្វាមី ភរិយាដែលបានទទួលមរណភាព

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨.០០ នាទី គណៈកម្មាធិការមូលដ្ឋា ន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ​លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា មានកិត្តិយសបានដឹកនាំគណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ធ្វេីការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគម។

១-លោកស្រី លឹម សារ៉ន ត្រូវជាប្អូនស្រីបង្កើតរបស់សព លោកអនុសេនីយ៍ឯក យ៉ង់ រិទ្ធី មន្ត្រី ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ដោយជម្ងឺក្រិនថ្លើម នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។

០២-លោកស្រី ជួង ភាន់ ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ភួង វ៉ាន់ មន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាល ពាម របស់អធិការនគរបាល ស្រុកសាមគ្គីមានជ័យ ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ដោយជម្ងឺទឹកនោមផ្អែម នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។

០៣-លោកស្រី មាស ស៊ី ថុល ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ភោគ សង្ហា អនុប្រធាន អង្គភាពនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដោយជម្ងឺធ្លាយក្រពះ នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។

ក្នុងឱកាសនោះ លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បាន ពាំ នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានកិត្តិយស សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របស់សមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាននិងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកអោយរស់នៅបានសមរម្យ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...

អគារ​ធនាគារចំនួនពីរត្រូវប...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...