Home ព័ត៌មានជាតិ សង្គម អង្គ​កឋិន​ថ្ន...

អង្គ​កឋិន​ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ប្រមូល​បច្ច័យ​បាន​ជាង​១៦១​លាន​រៀល​ប្រគេន​វត្ត​កោះ​កែវ​

ដោយ​: គង់​ហេង​/​កំពង់ចាម​: អង្គ​កឋិន​សាមគ្គី​ដែល​បាន​ផ្តួចផ្តើមឡើង​ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោកស្រី​ជា​ភរិយា​, លោក ខ្លូត ផន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក លូ គឹមឈន់​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស្រី​សន្ធរ​។​លោកស្រី​ជា​ភរិយា ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​មូលមតិ​គ្នា​ដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​កោះ​កែវ ស្ថិតនៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​។

​ដោយ​ប្រមូល​បច្ច័យ​បានជា​ប្រាក់​សរុប​ចំនួន​១៦១.៤០០.០០០​រៀល​ដើម្បី​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​មួយ​នេះ​នា​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​។​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​កំពង់ចាម​បានឱ្យដឹងថាៈ​អង្គ​កឋិន​សាមគ្គី​ដែល​ផ្តួចផ្តើម​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះជួយ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺ​បង្ហាញ​ពី​ការផ្សារភ្ជាប់​រវាង​វិស័យ​អាណាចក្រ​និង​ពុទ្ធចក្រ​។​ដើម្បី​រួមចំណែក​កសាង​សមិទ្ធផល​នានា​និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យមាន​ការរីកចម្រើន​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...