Home ព័ត៌មានជាតិ សង្គម នាយរងខុទ្ទកាល...

នាយរងខុទ្ទកាល័យសម្តេចតេជោនិងអភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យសា្ថនភាពជំនន់លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ ស្ថិតក្នុងស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់នៅផ្នែកខាងលើ ក្នុង ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យជំនន់ទឹកភ្លៀង ក៍នៅតែបន្តជន់លិចកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ស្រុកទាំង២នេះ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះត្រូវ គេមើលឃើញវត្តមាន នាយរងខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និង អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចន្ទ័ឌឿន បានចុះពិនិត្យមើលស្ថានភាពជំនន់ ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចស្ពានជ្រលងម៉ៅ ក្នុងឃុំពានី ស្រុកកំពង់ត្រឡាច និងស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ព្រមទាំងនាំយកនូវអំណោយទៅចែកជូនដល់កងកម្លាំង មន្ត្រីរាជការ ដែលកំពុងឈរជើង សម្រួលចរាចរណ៍ និងច្រកដីដាក់បាវទប់ទឹកមិនឱ្យហូរលើផ្លូវ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ឆ្នាំង ក៍បានផ្តាំផ្ញើដល់កម្លាំង ប្រដាប់អាវុធទាំង៣ភេទ ត្រូវយកចិត្តទុកដាក់ទប់ទឹកកុំឱ្យតែហូរលើផ្លូវជាតិ បើក្នុងស្ថានភាពដែលអាចធ្វើបាន។

នៅក្នុងការសម្រួលចរាចរណ៍ដល់យានយន្តដែលឆ្លងកាត់កំណាត់ផ្លូវដែលកំពុងជន់លិចនេះ និងត្រូវបញ្ចៀសរថយន្តគេចពីក្រឡុកធំៗ និងតូចៗដែលលិចក្នុងទឹកមើលមិនឃើញផងដែរ។

ជាមួយគ្នានេះផងដែរត្រូវបានគេរាយការបន្ទាន់បើជំនន់ទឹកភ្លៀងនៅតែបន្តឡើងខ្លាំងជាងនេះគ្រាដែលសមត្ថកិច្ចនៅពង្រាយតាមផ្លូវដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍កំណាត់ផ្លូវដែលត្រូវជនលិចខាងលើនេះផងដែរ។

នៅក្នុងការចុះត្រួតពិនិត្យសកម្មភាពជនលិចផ្លូវជាតិខាងលើនេះ អភិបាលខេត្តកំពង់ឆ្នាំង ក៍បានឧបត្ថម ថវិការជូនដល់ កងកម្លាំង នគរបាលខេត្តចំនួន ៣លាន​៥០​ម៉ឺនរៀល ,កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ៣ លានរៀល,កងកម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ ១ លានរៀល, កងកម្លាំងកងរាជអាវុធហត្ថ ៥០ម៉ឺនរៀល,និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត១លានរៀលផងដែរ។

សូមបញ្ជាក់ថា៖ នៅរសៀលនោះបន្ទាប់ប្រគល់ថវិការដល់កងកម្លាំង និងមន្ត្រីរាជការ ដែលឈរជើង លើកំណាត់ផ្លូវជាតិលេខ៥ កំពុងរងគ្រោះដោយជំនន់ទឹកកភ្លៀងរួចមក លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមនិង ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទការល័យសម្តេចតេជោហ៊ុន សែន បានចុះពិនិត្យ ដោយផ្ទាល់នូវជំនន់ទឹកភ្លៀង នៅចំណុចស្ពានជ្រលងម៉ៅ ក្នុងភូមិសាស្ត្រ ឃុំពានី ស្រុកកំពង់ត្រឡាច និងចំណុចស្ពានពោធ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យនេះផងដែរ ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...