Home ព័ត៌មានអន្តរជាតិ ករណីឆ្លងកូវីដ...

ករណីឆ្លងកូវីដ១៩កើនឡើងដល់ ៤០ លាននាក់នៅទូទាំងពិភពលោក

យោងតាមការរាប់សរុបរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ករណីឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោកបានឈានដល់ ៤០ លាននាក់កាលពីថ្ងៃចន្ទ (១៩ តុលា) ខណៈការចាប់ផ្តើមនៃរដូវរងានៅអឌ្ឍគោលខាងជើងបានជំរុញឱ្យមានការរីករាលដាលនៃជំងឺនេះ។

ចំនួនសរុបរបស់រ៉យទ័រគឺផ្អែកលើការរាយការណ៍ជាផ្លូវការដោយប្រទេសនីមួយៗ។ ក្រុមអ្នកជំនាញជឿថាចំនួនពិតនៃករណីឆ្លងនិងស្លាប់ទំនងជាមានច្រើនជាងនេះ ដោយសារតែកង្វះនៃការធ្វើតេស្តនិងការរាយការណ៍មិនអស់ពីប្រទេសមួយចំនួន។

ទិន្នន័យរបស់រ៉យទ័របង្ហាញល្បឿននៃការឆ្លងកាន់តែកើនឡើង។ វាចំណាយពេលតែ ៣២ ថ្ងៃប៉ុណ្ណោះពី ៣០ លានករណីជាសកលឡើងទៅដល់ ៤០ លានករណី បើប្រៀបធៀបនឹងរយៈពេល ៣៨ ថ្ងៃដែលកើនពី ២០ ទៅ ៣០ លានករណី រយៈពេល ៤៤ ថ្ងៃពី ១០ ទៅ ២០ លាន និងរយៈពេល ៣ ខែដើម្បីឈានដល់ ១០ លានករណី ពេលដែលករណីដំបូងត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងវូហានប្រទេសចិននៅដើមខែមករា។

ការកើនឡើងករណីឆ្លងក្នុងមួយថ្ងៃបំបែកឯតទគ្គកម្មត្រូវបានមើលឃើញនៅចុងសប្តាហ៍មុន ដោយមានករណីឆ្លងលើពិភពលោកកើនឡើងខ្ពស់ជាង ៤០ ម៉ឺននាក់ជាលើកដំបូង។

ជាមធ្យមមានករណីឆ្លងប្រហែលជា ៣៤៧.០០០ នាក់ក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍កន្លងមកនេះ ធៀបនឹង ២៩២.០០០ នាក់ក្នុងសប្តាហ៍ទីមួយនៃខែតុលា។

សហរដ្ឋអាម៉េរិកឥណ្ឌានិងប្រេស៊ីលនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅលើពិភពលោក។ ករណីកូវីដ១៩នៅអាម៉េរិកខាងជើង អាម៉េរិកកណ្តាលនិងអាម៉េរិកខាងត្បូងមានប្រមាណ ៤៧,២៧ ភាគរយឬជិតពាក់កណ្តាលនៃករណីឆ្លងលើពិភពលោក។

ករណីឆ្លងថ្មីៗបានកើនឡើងជាង ១៥០.០០០ នាក់ក្នុងមួយថ្ងៃនៅអឺរ៉ុប ខណៈប្រទេសអ៊ីតាលី ហូឡង់ អាល្លឺម៉ង់ អូទ្រីស ប៉ូឡូញ អ៊ុយក្រែន ស៊ីប និងឆែក រាយការណ៍ការកើនឡើងករណីឆ្លងប្រចាំថ្ងៃរៀងៗខ្លួន។

ទ្វីបអឺរ៉ុបបច្ចុប្បន្នរ៉ាប់រងជាង ១៧ ភាគរយនៃករណីឆ្លងទូទាំងពិភពលោក និងជិត ២២ ភាគរយនៃករណីស្លាប់ដោយសារវីរុសនេះនៅលើពិភពលោក៕ ដោយ ៖ កញ្ញាដាលីស

សហរដ្ឋអាម៉េរិកឥណ្ឌានិងប្រេស៊ីលនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅលើពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...