Home ព័ត៌មានជាតិ សន្តិសុខ រាយខ្សែភ្លើងឆ...

រាយខ្សែភ្លើងឆក់ត្រីក្នុងស្រែក្បែរផ្ទះមិនប្រុងប្រយត្ន័បណ្តាលឲ្យឆក់ខ្លួន​ឯងស្លាប់

ដោយ:រិទ្ធិសែន/ពោធិ៍សាត់ ៖ បុរសត្រូវចរន្តភ្លើងអគ្គិសនី ឆក់បណ្តាលឲ្យស្លាប់ក្នុងស្រែ ខណៈដែលជនរងគ្រោះកំពុងរាយខ្សែភ្លើងឆក់ត្រីក្បែរផ្ទះរបស់ខ្លួន។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០និង០០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កន្កងទៅនៅចំណុចខាងលិចផ្ទះ ជនរងគ្រោះចំងាយ ប្រមាណជា១២ម៉ែត្រ ដែលស្ថិត នៅ ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អធិការនគបាលស្រុកក្រគលោកវរសេនីយ៍ឯក ឯមរុន បានអត់ដឹងនៅវេលាម៉ោង 11:04ថ្ងៃទី១៩ តុលា ២០២០ នេះថា ជនរងគ្រោះឈ្មោះ កែវ គួន ភេទប្រុស អាយុ៣១ ឆ្នាំ មានប្រពន្ធឈ្មោះអុល សុម៉ា ជនជាតិខ្មែររ មានទីលំនៅ ក្នុងភូមិបំ ណ ក់ ឃុំ ឈើ តុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។

អធិការនគរបាលស្រុកក្រគបានអោយដឹងទៀតថាបើយោង តាម ការ បំភ្លឺ របស់ ស្ត្រី ជា ប្រពន្ធ ជនរងគ្រោះឈ្មោះ អុល សុ ម៉ា ឲ្យ ដឹង ថា នៅ ថ្ងៃ ទី ១៧ ខែតុលា ឆ្នាំ ២០២០ ថានៅ វេលា ម៉ោង ៨ យប់ ប្តី របស់ គាត់ បាន ទៅ ឆ្លុះ កង្កែប តែ បាត់ ពេញ បាត់ពេញមួយយប់មិនឃើញមកផ្ទះវិសោះមិនដឹងមូលហេតុ ។

យោងតាមការបំភ្លឺខាងលើថាលុះ ព្រឹក ឡើង នៅ ថ្ងៃ ទី ១៨ ខែតុលា ឆ្នាំ ២០២០ នៅ វេលា ម៉ោង ប្រហែល ៤ ព្រឹក ប្រពន្ធជនរងគ្រោះគាត់ ក៏ ភ្ញាក់ពីដេក ទៅ ឆ្ការព្រៃ នៅ ខាងលិច ផ្ទះ លុះដល់ ម៉ោង ប្រហែល ៥ គាត់ ក៏ ឡើង ទៅ លើ ផ្ទះ បិទ កុងតាក់ ភ្លើង ហើយ បាន ដើរ រក ប្តី របស់ ខ្លួន និងនិងដើរសួរតាមអ្នកជិតខាងតែគ្មានអ្នកណាម្នាក់បានឃើញនោះឡើយ ។

ស្ត្រីជាប្រពន្ធជនរងគ្រោះពេល នោះ គាត់ ក៏ ត្រឡប់ មក ផ្ទះ វិញ ឃើញ ខ្សែភ្លើង ដោត រាយ នៅ តាម ស្រែ ខាងលិច ផ្ទះ ខ្លួន ក៏ ទាញ ខ្សែភ្លើង ស្រាប់តែ មើលឃើញ ប្ដី គាត់ ស្លាប់ នៅ ក្នុង ទឹក ស្រែ បាត់ ទៅ ហើយ ។

ស្រី្តប្រពន្ធជនរងគ្រោះបានអោយដឹងទៀតថា កាលពីរ បី ថ្ងៃមុន ប្ដី របស់ គាត់ បាន យក ខ្សែភ្លើង នៅផ្ទះ បាយ រាយ ឆក់ ត្រី នៅ កន្លែង កើតហេតុ ម្តង ហើយ ។

អធិការដ្ឋាននគរបាលស្រុកក្រគរ លោកវរះសេនីយ៍ ឯមរុន បាបអោយដឹងតាមរយះទូរសព្ធ័ថា
តាម ការ ត្រួតពិនិត្យ និង កោសល្យវិច័យ របស់ សមត្ថកិច្ច ជំនាញ និង អាជ្ញាធរ មូលដ្ឋាន បាន សន្និដ្ឋាន ថា ជន រង គ្រោះ ឈ្មោះ កែវ គួ ន បាន ស្លាប់ នៅ ម៉ោង ប្រមាណជា៨ និង០០នាទីយប់ ថ្ងៃ ទី ១៧ ខែតុលា ឆ្នាំ ២០២០ ដោយសដោយសារចរន្តភ្លើងអគ្គិសនីឆក់ស្លាប់ពិត្យប្រាកដ៍មែន ។

អធិការនគបាលស្រុកក្រគបានអោយដឹងទៀតថាក្រោយ ការ ពិនិត្យ និងនិងធ្វើកំណត់ហេតុរួចរាល់ សាកសព ជន រង គ្រោះ ត្រូវ បាន ប្រគល់ ជូន ក្រុម គ្រួសារ ដើម្បីដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...