ទូតកម្ពុជាប្រចាំអារ៉ាប់អេហ្ស៊ីបជួយពលករខ្មែរនៅហ្ស៊កដានីឲ្យវិល​ត្រលប់មកកម្ពុជាវិញ

ដោយ:មុន្នីរ័ត្ន/ភ្នំពេញៈ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលាថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករ ខ្មែរចំនួន ២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារនៅក្នុងរោងចក្រវាយនភណ្ឌចំនួន ០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី ឱ្យបានត្រលប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុមអាកាសចរណ៍ Qatar Airways លេខ QR401 ចាកចេញពីទីក្រុង Amman ប្រទេសហ្ស៊កដានី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៩:៤០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងកូរ៉េ ហើយបានមកដល់កម្ពុជាតាមជើងយន្តហោះ Korean Air លេខ KE ៦៨៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២២:១០។

គួរឱ្យកត់សម្គាល់ផងដែរ ស្ថានឯកអគ្គរាជទូត បានជួយសម្របសម្រួលជូនពលរដ្ឋខែ្មររស់នៅប្រទេសហ្ស៊កដានីបានចំនួន ០៣ លើក សរុបចំនួន ៨៤ នាក់ ឱ្យបានវិលត្រលប់ មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមត្ថកិច្ច ឃាត់ខ្លួន​ក្រុ...

​ដោយៈ ស​រិ​ទ្ធ/ពោធិ៍សាត់ៈ...

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...