Home កម្សាន្ត ម៉ូលីកា បរិច្...

ម៉ូលីកា បរិច្ចាគមួយពាន់ដុល្លារ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈអតីតតារាចម្រៀងផលិតកម្មរ៉ក(Rock) អ្នកនាងម៉ូលីកា ដែលជាម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធីត្រេឌីង ឯ.កបានបរិច្ចាគនូវ ថវិកាផ្ទាល់ ខ្លួនចំនួន១០០០ដុល្លារដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់តបតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា(ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)។

នៅលើហ្វេសប៊ុកលោកហេង ឡុង ដែលជាប្រធានសមាគមអ្នកសិល្បៈស័្មគ្រចិត្ត ជួយសង្គមក៏បានបង្ហោះសារដែរថា”សូមថ្លែងអំណរគុណដល់អតីតតារាចម្រៀងអឿន ម៉ូលីកា និងស្វាមីលោកហុង មានុណ ម្ចាស់ហាងNk Molika Beauty Trading Co.Ltd ដែលបានបរិច្ចាគថវិការចំនួន១០០០ដុល្លារ តបតាមការអំពាវនាវ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ ទឹកភ្លៀង”។

គូរំលឹកថានេះមិនមែនជាលើកដំបូងឡើយដែលអ្នកនាងម៉ូលីកា និងស្វាមីតែងតែ បង្ហាញ នូវទឹកចិត្តសប្បុរសធម៌ ជួយដល់សង្គមនោះ។ជាញឹកញាប់មកហើយដែល អ្នកនាងតែងតែមានទឹកចិត្តដ៏ល្អប្រពៃតាមរយៈការបរិច្ចាគថវិការផ្ទាល់ខ្លួនជាបន្ដបន្ទាប់តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ដូចជាកន្លងទៅថ្មីៗនេះគូស្នេហ៍តារាមួយគូ នេះក៏ បានបរិច្ចាគនូវថវិកា និងអាល់កុលជូនដល់អាជ្ញាធរដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ផងដែរ។ទង្វើនេះធ្វើឲ្យមហាជនជាច្រើនសម្ដែងការកោតសរសើរ។ដោយឡែកសម្រាប់ តារាសិល្បៈជើងចាស់ដែលជួបផលវិបាកក្នុងជីវភាព និងជនក្រីក្រមួយចំនួនក៏អ្នក នាងម៉ូលីកា ធ្លាប់ជួយជាលុយកាក់និងសម្ភារជាហូហែរដែរ រហូតត្រូវគេដាក់ ងារឲ្យអ្នកនាងថា”តារាចិត្តធម៌”ទៀតផង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...