Home កម្សាន្ត ករុណា ពេជ្រ យ...

ករុណា ពេជ្រ យកអំណោយចែកជូនបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈ ជាមួយនឹងស្នាមញញឹម ចែករំលែកក្តីស្រលាញ់ដល់ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ និងក្រោមការដឹកនាំរបស់ លោក សំ រិទ្ធី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ តារាចម្រៀង ករុណា ពេជ្រ រួមជាមួយនិងសប្បុរស ក្រៅប្រទេស ក្នុងប្រទេស បាននាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន៣០០គ្រួសារ ស្ថិតក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១៨ តុលា ២០២០។

តាមការឲ្យដឹងពីតារាចម្រៀង ករុណា ពេជ្រ ថា ការចែកអំណោយជូនបងប្អូនរងគ្រោះ ដោយទឹកជំនន់ នោះគឺថវិកា បានមកពីបងប្អូន ដែលរស់នៅក្រៅប្រទេសមានដូចជា អាម៉េរិក បារាំង អូស្រ្តាលី និងថវិកាពីសប្បុរសជនក្នុងស្រុក។អំណោយត្រូវបាន យកទៅចែកជូន ចំនួន ៣០០ គ្រួសារស្ថិតនៅ ភូមិ លៀក ឃុំព្រះនិព្វាន ចំនួន ១៤២ គ្រួសារ និងលើកទី២ ភូមិ ព្រៃទទឹង ឃុំវាល ចំនួន១៥៨ គ្រួសារ (មកពីឃុំវាល ឃុំអង្គពពេល) ។

អំណោយក្នុងមួយគ្រួសារ អង្ករ១៥គីឡូក្រាម , មីមួយកេស , ទឹកស៊ីអ៊ី , ប្រេងឆា , ត្រីខមួយយួរ ទឹកសុទ្ធ មួយកេស, ថវិការ បួនម៉ឺនរៀល។
ជាមួយនឹងការចែករំលែកទុក្ខរបស់បងប្អូនរងគ្រោះ លោកក៏បានថ្លែងអំណរគុណដល់ លោក លោកស្រី សិល្បករ សិល្បការនី សប្បុរជនទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមានទំនុកចិត្តមកលើរូបលោក ដោយបានបរិច្ចាគពេលវេលា ថវិការួមជាមួយ សម្ភារផ្សេងៗ ក្នុងកម្មវិធីមនុស្សធម៌សប្បុរសនាពេលនេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឥណ្ឌូនេស៊ី​រាយការណ៍​ករណី​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រសួងសុខាភិបាល​បានបង្ហាញ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

ការ​អ៊ុត​កៅស៊ូ​លើផ្លូវ​៣៤...

​ដោយៈ​ប​.​ខុន​/​ភ្នំព...

ប៉ូលិស​ហ្វីលីពីន​គំរាម​យក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...