Home ព័ត៌មានជាតិ សង្គម គ្រឿងឧបភោគបរិ...

គ្រឿងឧបភោគបរិភោគដែលមានទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារត្រូវបានសប្បុរសជនប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនរងគ្រោះនិងជនងាយរងគ្រោះដោយទឹកជំនន់

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលមានទឹកប្រាក់សរុបចំនួនជាង១ម៉ឺនដុល្លារត្រូវបានសប្បុរសជននៅរាជធានីប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីបានចាត់ចែងបន្ត ជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ខណៈដែលទឹកជំនន់បាននិងកំពុងជន់លិចលំនៅឋានរបស់ពួកគាត់នូវឡើយ។

ពិធីប្រគល់និងទទួលអំណោយ ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា អំណោយដែលបានប្រគល់ជូនរដ្ឋបាលភ្នំពេញខាងលើនេះ រួមមាន៖ មី១៥០០កេស នំធុង៧២០ប្រអប់ដែលមានទឹកប្រាក់ស្មើនឹង១១៩៦៤ដុល្លារ ។

លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលតែងតែគិតគូរ និងរួមសុខរួមសុខ ទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ខណៈដែលទឹកជំនន់ទឹកភ្លៀងបាននិងកំពុងជន់លិច លំនៅឋានរបស់ពួកគាត់ដែលមកដល់ពេលនេះ សម្រាប់ប្រជាពលរដ្ឋនៅភ្នំពេញមានប្រមាណជាង ១ម៉ឺនគ្រួសារហើយ ដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ពិសេស នៅក្នុងខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌកំបូល។

លោកបានបញ្ជាក់ផងដែរថា រាល់អំណោយរបស់សប្បុរសជនដែលប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តយកទៅបែងចែក ជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះពិតប្រាកដ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular