Home ព័ត៌មានជាតិ សន្តិសុខ ឆក់ទូរស័ព្ទដៃ...

ឆក់ទូរស័ព្ទដៃបានសម្រេច រត់មិនរួចពលរដ្ឋដេញក្របួចចាប់បាន ២នាក់

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ កម្លាំងនគរ បាលប្រដេញតាមចាប់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងស្រីម្នាក់កំពុងធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវលេខ១ កែងផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ សែន ជ័យ ។

ជនសង្ស័យទាំង២នាក់ ចាប់ខ្លួនបាន ទី១ ឈ្មោះ អេឡិច ដារ៉ាពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ លក់កាហ្វេ មានទីលំនៅសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាអ្នក ឆក់ ។ ទី២ ឈ្មោះ ជួន សុខជាតិ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្សរៀនថ្នាក់ទី៨ សាលាពោធិចិនតុង មានទីលំនៅ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាអ្នកបើកបរម៉ូតូ ។ ដោយឡែកទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាក I phone 8plush ពណ៌ទឹកមាស ត្រូវបានសមត្ថកិច្ចដកហូតមកវិញ ក្រោយធ្វើកំណត់ហេតុរួចបានប្រគល់ជួនម្ចាស់វិញហើយ ។

តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងជិះម៉ូតូ ហុងដា សេ១២៥ ទៅធ្វើការងារ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច គ្រាន់តែបត់ចូលផ្លូវបេតុង លេខ១ ភូមិព្រៃជីសាក់បានបន្តិច ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកឃ្លីក ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-4244 តាមពីក្រោយ ឆក់យកទូរស័ព្ទពីដៃ ហើយព្យាយាមបើករត់គេច ភ្លាមៗ ស្រែកជិះដេញតាម ផ្អើលប្រជាពលរដ្ឋជួយដេញ រត់រហូតដល់ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ទើបក្របួចចាប់បាន កម្លាំងនគរបាលប៉ុស្តិ៍ទៅដល់ល្មម ។

ជនសង្ស័យក្រោយចាប់ខ្លួនបាននាំទៅសាកសួរនៅប៉ុស្តិ៍ ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...