ដោយ:វណ្ណៈ/ព្រះសីហនុ ៖ (ដំណឹងបឋម) សមត្ថកិច្ចប្រាប់ថា សាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្បែរផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ ១៦៦_១៦៧ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុនថ្ងៃត្រង់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០។
បើតាមសមត្ថកិច្ចថា សាកសពស្ត្រីម្នាក់នេះមានសភាពហើមដែលអាចស្លាប់មួយឬពីរថ្ងៃកន្លងមកហើយ និងថាភ្លាមៗនៅ មិនទាន់ស្គាល់អត្តសញ្ញាណសាកសពថាជាជនជាតិខ្មែរឬបរទេសនៅឡើយទេ។
ករណីនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត រកអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុដែលនាំឲ្យស្ត្រីរូបនេះស្លាប់៕/b