Home ព័ត៌មានអន្តរជាតិ ចំនួន​អ្នក​ស្...

ចំនួន​អ្នក​ស្លាប់​ដោយ​កូ​វីដនៅ​អឺរ៉ុប​កើន​ឡើង​ជាង​២៥០.០០០ នាក់ ខណៈ​ដែល​បង្កើន​ការ​រឹតបន្តឹង​

​គិត​មក​ត្រឹម​ថ្ងៃអាទិត្យ​ទី​១៨​ខែ​ខែតុលា ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​អឺរ៉ុប បាន​កើន​ឡើង​ជាង​២៥០.០០០ នាក់ ខណៈ​ដែល អ៊ីស្រាអែល និង​ទីក្រុង​មែ​ល​ប៊​ន​ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី ២​របស់​​អូស្ត្រាលី​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការបិទ​ខ្ទប់​ដ៏​តឹងរឹង​របស់​ពួកគេ​។​

​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​បាន​បង្កើន​ការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង ក្រោយ​ករណី​ឆ្លងកូវី​ដ​១៩​បាន​កើនឡើង​៤៤​ភាគរយ​នៅក្នុង​សប្តាហ៍​នេះ​។​

​បម្រាម​គោចរ​ពេលយប់​លើ​មនុស្ស​រាប់លាន​នាក់​បាន​ចូល​ជា​ធរមាន​នៅ​ប្រទេស​បារាំង​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​ប្រទេស​ស្វីស តម្រូវឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​។​ប៉ុន្តែ​អ៊ីស្រាអែល​​អាច​គ្រប់គ្រង​ការ​រាលដាល​វីរុស​តាមរយៈ​វិធានការ​តឹងរឹង​ដោយ​រួម​ទាំង​ការហាមឃាត់​ការធ្វើដំណើរ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​ផ្ទះ​។​

​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​លុបចោល​ការ​រឹតត្បិត​នោះ​កាលពី​ថ្ងៃ​អាទិត្យ​និង​បាន​បើក​សាលា​មត្តេយ្យ កន្លែង​ឆ្នេរសមុទ្រ​និង​ឧទ្យាន​ជាតិ​ឡើងវិញ​។

​ចំនួន​អ្នក​ស្លាប់​នៅ​អឺរ៉ុប​នេះ​ធ្វើឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​ទី ២ បន្ទាប់​ពី​អាមេរិក​ឡាទីន​និង​តំបន់​កា​រ៉ា​អ៊ី​ប ជា​ទី​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ ៣៥០.០០០ នាក់​។​

​ប្រទេស​អង់គ្លេស​នៅតែ​ស្ថិត​នៅ​ជា​ប្រទេស​ដែល​ទទួលរង​ខ្លាំង​បំផុត​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅ​អឺរ៉ុប​ដោយ​មាន​ជិត​១​ភាគ​៥​នៃ​ចំនួន​អ្នក​ស្លាប់​នៅ​ទ្វីប​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ឥឡូវ​នេះ​ចំនួន​អ្នកស្លាប់​សរុប ២៥០.០៣០ នាក់ ត្រូវបាន​កត់ត្រា​ក្នុងចំណោម​ករណី​ឆ្លង​៧.៣៦៦.០២៨ នាក់ នៅ​អឺរ៉ុប​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...