ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ,លោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តនិងក្រុមការងារបាននាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៩គ្រួសារ។
ក្នុងនោះជនពិការ២គ្រួសារចាស់ជរា២គ្រួសារស្ត្រីម៉េម៉ាយខ្វះខាត១គ្រួសារ។អ្នកមានជីវភាពខ្វះខាតមានកូនច្រើន៤គ្រួសារ។ការចែកអំណោយនៅភូមិដំណាក់និងភូមិសំរោងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០។
លោកប្រាក់សុវណ្ណបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនជានិច្ច គឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។លោកក៏បានផ្តាំផ្ញើសូមឱ្យបងប្អូនថែរក្សាសុខភាពត្រូវហូបទឹកស្អាតជានិច្ច។ពិសេសមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើងការពារកូនតូចៗជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ,មី,ត្រីខ,ទឹកស៊ីអ៊ី,តង់,សារុង,ក្រមា,ភួយ,មុង, និងថវិកាមួយ ចំនួន៕S/