Home ព័ត៌មានជាតិ សង្គម អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកបន្ទាយស្រី

ដោយ:គូលែន/សៀមរាប: នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប រួមជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរស្រុកបន្ទាយស្រី និងអាជ្ញាធរឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងឃុំចំនួន ៣ របស់ស្រុកបន្ទាយស្រី។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បាននិយាយថា ការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺមានឃុំចំនួន៣បានរងគ្រោះ ក្នុងនោះមាន ឃឃុំខ្នារសណ្តាយ, ឃុំ ឃុនរាម និនិងឃុំរំចេក។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។

លោកបានបន្តថា កក្នុងការចុះពិនិត្យស្ថានភាពទឹកនោះ លោក បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដូចជា អង្ករ ត្រីខ មី តង់ កន្ទេល និងថវិកាដល់គ្រួសារដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅឃុំខ្នារសណ្តាយ ឃុំឃុនរាម និងបានចុះពិនិត្យបេីកមុខទឹកមួយកន្លែង ស្ថិតនៅឃុំរំចេក ដេីម្បីបញ្ចៀសផលប៉ះពាល់ ដល់ការលិចកំណាត់ផ្លូវលេខ ៦៧៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...