Home ព័ត៌មានជាតិ សង្គម ព័ត៌មានបឋម ស្...

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកជីក្រែង

ដោយ:គូលែន/សៀមរាប: តាមរបាយការណ៍របស់រដ្ឋបាលស្រុកជីក្រែង បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ដោយសារមានភ្លៀងធ្លាក់កម្រិតខ្លាំងដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀង បង្កឱ្យមានការប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងឃុំចំនួន០៣របស់ស្រុកជីក្រែង។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកជីក្រែងដដែល បានបញ្ជាក់ថា ឃុំចំនួន០៣របស់ស្រុកជីក្រែងដែលរងផលប៉ះពាល់រួមមានទី ១. ឃុំពង្រលើ ទឹកហូរចេញពីស្ទឹងជីក្រែង ធ្វើឲ្យលិចផ្លូវគ្រួសក្រហមក្នុងភូមិដុបត្នោត មានប្រវែង ៧០ ម៉ែត្រ កម្ពស់០,៨០ម៉ែត្រ នៅចំណុចទៅភូមិព្រៃឆ្ការ ទៅភូមិល្អក់ និងលិចស្រូវរបស់ប្រជាពលរដ្ឋចំនួន ២០ហិកតា , ទី ២. ឃុំខ្វាវ លិចបរិវេណវិទ្យាល័យព្រះធាតុ តែមិនបណ្ដាលឲ្យមានផលប៉ះពាល់ខ្លាំងទេ និងទី ៣. ឃុំពង្រក្រោម ៖មានការជន់លិចផ្លូវនៅតាមបណ្ដាភូមិ និងសាលារៀនមួយចំនួន ដូចជា ៖ ទឹកហូរលិចផ្លូវក្រាលគ្រួសក្រហមនៅភូមជ័យបូរ ប្រហែល១០០ម៉ែត្រ , ទឹកហូរលិចផ្លូវក្រាលគ្រួសក្រហមនៅក្នុងភូមិដងផ្អាវ ប្រហែល ៥០០ម៉ែត្រ , ទឹកលិចចូលសាលាបឋមសិក្សាដងផ្អាវ កម្ពស់ទឹកប្រហែល០,៥០ម៉ែត្រ , ទឹកលិចចូលសាលាបឋមសិក្សាផ្លុង កម្ពស់ប្រហែល ០,២០ម៉ែត្រ និង ទឹកហូរដាច់ផ្លូវក្រាលគ្រួសក្រហមប្រវែង១៥០ម៉ែត្រ នៅភូមិពោធិ៍ ។

នៅពេលនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក បានណែនាំឲ្យអាជ្ញាធរឃុំផ្សព្វផ្សាយជូនប្រជាពលរដ្ឋមិនឲ្យឆ្លងកាត់នៅលើស្ពានឈើ និងផ្លូវដែលលិចខ្លាំងនៅក្នុងភូមិដុបត្នោតនោះទេ ព្រមទាំងបានណែនាំឲ្យមេឃុំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជួសជុល​ផ្លូវលំ ដែល​ខូចខាត...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...