ដោយ:វណ្ណៈ/ព្រះសីហនុ ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ម្នាក់ជាជនជាតិចិនពាក់ព័ន្ធករណីឆបោក(លុយ)ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ បន្ទាប់ពីបានចាប់ខ្លួនតាមបណ្តឹងជនរងគ្រោះកាលពីថ្ងៃទី១៦ខែតុលាមក។
សមត្ថកិច្ចអាវុធហត្ថបាមឲ្យដឹងថាជនសង្សយ័មានឈ្មោះ LIN HUI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្រុកកំណើតប្រទេសចិន បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
វត្ថុតាងរួមមាន៖
១- ទូរស័ព្ទ ចំនួន០៣គ្រឿង៕/b