ខឿនការពារច្រាំងទន្លេតូចស្រុកកោះសូទិនស្ថាបនារួចរាល់ជាស្ថាពរ

ដោយ:គង់ហេង/កំពង់ចាម: សំណង់ជាខឿនការពារច្រាំងទន្លេតូច ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន បានស្ថាបនារួចរាល់ហើយ ហើយអាជ្ញាធរខេត្តគ្រោងនឹងស្ថាបនាខឿនការពារច្រាំងទន្លេមេគង្គនៅខាងមុខផ្សារជីហែនៅឆ្នាំក្រោយឆ្នាំ២០២១។ នេះបើតាមលទ្ធផលរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំមន្រ្តីចុះត្រួតពិនិត្យនៅចុងសប្តាហ៍កន្លងទៅនេះ។

លោក យិន វណ្ណ: អភិបាលស្រុកកោះសូទិនដែលបានចូលរួមពិនិត្យខឿនច្រាំងទន្លេខាងលើបានឱ្យដឹងថា សំណង់ការពារច្រាំងទន្លេតូចដែលបានចាប់ផ្តើមស្ថាបនាក្នុងរង្វង់ខែឧសភា ឆ្នាំ២០២០នេះដែលរដ្ឋបាលខេត្តកំពង់ចាមជាអ្នកចំណាយថវិកាសាងសង់ ដោយមានការត្រួតពិនិត្យលក្ខណ:បច្ចេកទេសពីខាងក្រសួងធនធានទឹក និងឧតុនិយមនោះ បច្ចុប្បន្នបានបិទបញ្ចប់ការដ្ឋានសំណង់នេះ គឺបានរួចរាល់១០០ ភាគរយ។

លោកអភិបាលស្រុកកោះសូទិនបានឱ្យដឹងទៀតថា នៅឆ្នាំ២០២១ ខាងមុខនេះរដ្ឋបាលខេត្ត​កំពង់ចាមគ្រោងនឹងចំណាយថវិកាបន្តទៀត គឺគ្រោងនឹងស្ថាបនានូវខឿនការពារច្រាំងទន្លេមេគង្គ នៅ​ចំ​ណុចខាងមុខផ្សារជីហែ ដែលបានរងការបាក់ស្រុតជារៀងរាល់ឆ្នាំ បានប៉ះពាល់ដល់លំនៅស្ថានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណ:ជាច្រើនទៀត។

សូមបញ្ជាក់ថា សំណង់ការពារច្រាំងទន្លេតូចដែលបានសាងសង់រួចនោះមានបណ្តោយប្រវែង ៦០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្របានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២០នេះ ដើម្បីទប់ស្កាត់ពីការរងការបាក់ស្រុតប៉ះពាល់ដល់ផ្លូវក្រាលកៅស៊ូឆ្លងកាត់តំបន់នោះ គឺសព្វបានតភ្ជាប់ចរាចរណ៍បានដូចប្រក្រតីវិញហើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...

ប្រធាន​មន្ទីរ​កសិក​ម្មៈ ប...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...